ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេន៤ នៅវត្តបទុមវតី
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមគ្រួសារ សមាជិកសមាជិកា TYDA, អ.ម.ត, និង កាយឫទ្ធិនារីកម្ពុជា បានអញ្ជើញ ចូលរួមក្នុងពិធី បុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏សោមនស្សរីករាយ នៃពិធីបុណ្យប្រពៃណីជាតិ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណះ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា និងរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទាន ដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីអារាមនានាដែលជាទីសក្ការៈ។ ជាក់ស្តែងក្នុងឱកាសបិណ្ឌទី៤នេះ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានអញ្ជើញបូជា,ទៀន,ធូប, គន្ធពិដោ ថ្វាយចំពោះព្រះពុទ្ធបដិមា នៅលើឧបដ្ឋានសាលា និងបា្ររព្ធពិធីសូត្រមន្ត សមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

បន្ទាប់អំពីបទនមស្សការសមាទានសីលចប់សព្វគ្រប់ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័នបុព្វការីជន លោកយាយ លោកតា ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះមានវិញ្ញាណក្ខន្ឋសាច់ញ្ញាតិ លោកឪពុក អ្នកម្តាយទាំងសង្ខាង រួមទាំងញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់វរៈលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខ័នអ្នកមានគុណទាំងអស់ បានសោយសុខក្នុងឋានដ៍ខ្ពង់ខ្ពស់ និងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតមានក្នុងថ្ងៃនេះលោកជំទាវបណ្ឌិត និងក្រុមគ្រួសារសូមឧទ្ទិសជូន វិញ្ញាណក្ខ័នវីរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងវិញ្ញាណក្ខ័នជនរួមជាតិខ្មែរស្លូតត្រង់ ជាង៣លាននាក់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សូមអោយវិញ្ញាណក្ខ័នអ្នកទាំងអស់នោះបានសោយសុខក្នុងឋានសុគតិភពគ្រប់ៗគ្នា។

សូមបញ្ជាក់ថាក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៤ នៅក្នុងវត្តបទុមវតីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមទាំងក្រុមគ្រួសារបាននាំយកទេយ្យទានប្រគេនព្រះសង្ឃរួមមាន៖ អង្ករចំនួន១តោន មីចំនួន១០០ កេស ទឹកបរិសុទ្ឋ១០០កេស ភេជ្ជសៈឆាមពាន ១០០កេស និងទឹកក្រូច១០០កេស និងថវិកាមួយចំនួន។

ម្យ៉ាងវិញទៀតតាមរយៈអំណាច នៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌវេន៤នេះដែរ សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ព្រះគ្រូសូត្រសស្តាំ និងថេរានុថេរគ្រប់ព្រះអង្គទាំង៤៣២អង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម បានឧទ្ទិសថ្វាយដល់វត្ថុសក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាការពារ និងទ្រទ្រង់វិញ្ញាណក្ខ័ន្ឋលោកអ្នកមានគុណទាំងអស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិត ពេជ សោភ័ណ និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ សូមបានចាប់យកកំណើតថ្មី ក្នុងទីឋានដ៍ខ្ពង់ខ្ពស់ជានិច្ចនិរន្តតរៀងទៅ៕
អត្ថបទ៖ សំ ងីម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ