ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ៤ នៅវត្តកែវមុនីរស្មី ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃសៅរិ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ក្រុមការងារ ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកែវមុនីរស្មី បានចូលរួមពិធីបុណ្យកាន់បិណ្ឌ ៤ នៅវត្តកែវមុនីរស្មី (ហៅវត្ត កន្ទួត) ភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ ឯកឧត្តម និងក្រុមការងារ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជនទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពុទ្ធបរិស័ទដែលបានមកដាក់បិណ្ឌទី៤ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ។



-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច