ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ប្ដេជ្ញាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើន ដើម្បីប្រយោជន៍ជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី លោក ហួត ហាក់ ប្ដេជ្ញាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើន ដើម្បីប្រយោជន៍ជាតិកម្ពុជា។ ការប្ដេជ្ញានេះ ធ្វើឡើងរយ:ពេលមួយថ្ងៃក្រោយ លោកត្រូវបានតែងតាំងឱ្យទទួលភារកិច្ចជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

បើតាមសារលិខិតរបស់លោក ហួត ហាក់ បង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី២១ ខែ កញ្ញា លោក ហួត ហាក់ ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកចំណេះដឹង ជំនាញ និងបទពិសោធ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តការងារអស់រយៈពេលជាង៣០ឆ្នាំក្នុងអាជីពជាមន្ត្រីរាជការ មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមចំណែកជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍គ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័ននានា វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ ប្រមូលផ្តុំជាកម្លាំងសាមគ្គីដ៏រឹងមាំ ដោយយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី រួមគ្នាជាធ្លុងមួយសំដៅខិតខំប្រឹងប្រែង អភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ដើម្បីចូលរួមចំណែកក្នុងការធ្វើ ពិពិធកម្មសេដ្ឋកិច្ច និងបង្កើនផលិតភាព ភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ ឈានទៅសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្ពោះទៅសម្រេចឱ្យបានកម្ពុជាជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកបដោយ ភាពប្រាកដនិយមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងការប្ដេជ្ញាចិត្ត លោក ហួត ហាក់ ដែលអតីតមន្ត្រី និងអតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក៏បានផ្ញើរលិខិតលាមន្ត្រីដែលធ្លាប់បំពេញការងាររួមគ្នាក្រោមដំបូលក្រសួងអធិការកិច្ច។

លោក ហួត ហាក់ ជឿជាក់ថាថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បន្តថែរក្សាបាននូវស្មារតីសុខដុមនីយកម្ម ដោយអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងខិតខំប្រឹងប្រែងប្រើប្រាស់សមត្ថភាព ពេលវេលា យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញការងារជាមួយថ្នាក់ដឹកនាំថ្មីដែលប្រកបដោយថាមភាពនិងពោរពេញដោយសមត្ថភាព ដើម្បីរាជរដ្ឋាភិបាល ជាតិ និងប្រជាជន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី បានថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតរជា ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានផ្តល់ការតែងតាំងដល់រូបខ្ញុំបាទជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអរគុណយ៉ាងជ្រាលជ្រៅ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសមាជិករដ្ឋសភា ដ៏ឧត្តុងឧត្តមដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបលោក។
ជាពិសេស លោកសូមថ្លែងអំណរគុណ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ សេចក្តីទុកចិត្តដល់រូបលោកឱ្យកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គួរឲ្យដឹងថា លោក ហួត ហាក់ ត្រូវ បានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
តាមលោក ហួត ហាក់ រូបលោកបានបម្រើការងារនៅក្រោមដំបូលក្រសួងអធិការកិច្ច រយៈពេល ៣០ ឆ្នាំ ៩ ខែ ១៦ ថ្ងៃ ចាប់ពីការងារជាមន្ត្រីដែលចូលធ្វើការដំបូងនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៤ រហូតដល់ មានការតែងតាំងជាបន្តបន្ទាប់ និងចុងក្រោយជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលមានរយៈពេល ១ឆ្នាំ ២៩ ថ្ងៃ៕

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?