Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភា លើកទឹកចិត្តវេទិកាស្រ្តីអឺរ៉ាស៊ីផ្តល់អាទិភាពលើការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព

បានផុស

នៅ

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកទឹកចិត្តដល់វេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីកាន់ច្រើនឡើថែមទៀតក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចប្រធានរដ្ឋសភា បានថ្លែងសុន្ទរកថាគនឹ្លះទៅកាន់វេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ ដោយបានបញ្ជាក់ថា ពិភពលោកគួរលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្រ្តីឱ្យបានកាន់តែច្រើនថែមទៀតទៅលើផ្នែកនយោបាយ ហើយគួរផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាស្វែងរកសន្តិភាព និងដំណើរការដោះស្រាយជម្លោះ តាមរយៈការពង្រឹងបណ្តាញទំនាក់ទំនងអន្តរសភា និងលើកកម្ពស់ភាពជាដៃគូឆ្លងដែនក្នុងចំណោមអ្នកដឹកនាំជាស្រ្តី។

វេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ បានរៀបចំឡើងដោយក្រុមប្រឹក្សាសហព័ន្ធនៃសភារុស្ស៊ី និងសន្និបាតអន្តរសភានៃរដ្ឋសមាជិករបស់សហគមន៍រដ្ឋឯករាជ្យ ក្រោមមូលបទស្តីពីស្រ្តីនៅក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការសកល ដែលប្រារព្ធធ្វើពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៤ នៅក្នុងប្រទេសរុស្ស៊ី។

ថ្លែងតាមប្រព័ន្ធអនឡាញ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ទៅកាន់វេទិកាអន្តរជាតិនេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រធានបទដ៏មានសារៈសំខាន់នេះ ព្រោះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេច ឃួន សុដារី បានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរបត់មួយដ៏ស្មុគស្មាញ និងមិនប្រាកដប្រជាមានហានិភ័យខ្ពស់ ដោយសារការធ្លាក់ចុះនៃអភិបាលកិច្ចសកល និងពហុភាគីនិយម ព្រមទាំងការធ្លាក់ចុះសណ្តាប់ធ្នាប់អន្តរជាតិ។ សម្ដេច ថា ជម្លោះ និងសង្គ្រាម រវាងរដ្ឋនិងរដ្ឋ និងនៅក្នុងរដ្ឋ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។ ក្នុងន័យនេះ ការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ គឺពិតជាការចាំបាច់ ដើម្បីស្តារ និងថែរក្សានូវប្រព័ន្ធអន្តរជាតិមួយ ដោយផ្អែកលើទំនុកចិត្ត ផ្អែកលើផលប្រយោជន៍រួម និងផ្អែកលើច្បាប់អន្តរជាតិ។

«យើងត្រូវការជាចាំបាច់នូវភាពជាដឹកនាំដែលអាចជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីជួយធ្វើឱ្យប្រព័ន្ធអន្តរជាតិ កាន់តែមានយុត្តិធម៌ បរិយាបន្ន និងដោយយកប្រជាជនជាស្នូល។ យើងត្រូវការភាពជាអ្នកដឹកនាំ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សជាតិ និងផែនដី និងជាអ្នកដឹកនាំដែលហ៊ានលះបង់ ស្មោះត្រង់ ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងមូល។ ខ្ញុំបញ្ជាក់ថា ភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ សីលធម៌ និងគំនិតកែទម្រង់ ពិតជាចាំបាច់ខ្លាំងណាស់»។ នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី។

សម្តេចប្រធានរដ្ឋសភា បានប្រាប់ទៅកាន់វេទិកាថា កម្ពុជាមានឆន្ទៈខ្ពស់ក្នុងការធ្វើការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីឈានទៅកសាង និងលើកកម្ពស់ទំនុកចិត្តជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសកល។ កម្ពុជាប្តេជ្ញាកសាងអភិបាលកិច្ចសកលដោយមានលក្ខណៈយុត្តិធម៌ និងបរិយាបន្ន លើកកម្ពស់ពហុភាគីនិយម ប្រកប ដោយប្រសិទ្ធភាព និងបើកចំហ គោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ដើម្បីរក្សាឱ្យបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ តួនាទីភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ ប្រកបដោយឆន្ទៈមោះមុតនៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តី។ កម្ពុជា បានដាក់ចេញវិធានការសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី ព្រមទាំងការអនុវត្តគោលនយោបាយ និងកម្មវិធីនានា សំដៅពង្រឹងការចូលរួមរបស់ស្រ្តីនៅគ្រប់វិស័យនិងគ្រប់កម្រិត។ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងក្របខណ្ឌ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងបំណងលើកកម្ពស់សមភាពយេនឌ័រ។ នេះជាការបន្ថែមរបស់សម្ដេច ឃួន សុដារី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម