ព័ត៌មានជាតិ
អាជ្ញាធរស្រុកគិរីសាគរ កំពុងតភ្ជាប់ផ្លូវស្ពានលូភ្លោះប្រវែង២០ម៉ែត្រ ក្រោយបាក់ទំនប់ទឹកហូរបុកផ្តាច់
អាជ្ញាធរស្រុកគិរីសាគរ កំពុងពិនិត្យតភ្ជាប់ផ្លូវស្ពានភ្លោះ១កន្លែងប្រវែង២០ម៉ែត្រ ទទឹង១០ម៉ែត្រ ដើម្បីសម្រួលការចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ បន្ទាប់ពីចរន្តទឹកហូរខ្លាំងហូរបុកបាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ។

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានគូសបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្រុមការងារពាក់ព័ន្ធទាំងអស់ប្រើប្រាស់ថវិកាស្រុក ព្រមទាំងកៀរគរសប្បុរសជនមួយចំនួនជួលគ្រឿងចក្រដឹកដីទៅចាក់បំពេញជាបណ្តោះអាសន្នផ្លូវស្ពានភ្លោះ១កន្លែងស្ថិតនៅឃុំភ្ញីមាស សំដៅដល់ការជួយសម្រួលធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។
បើតាមលោកអភិបាលរងស្រុក គិតមកទល់ម៉ោងបានក្រុមការងារសម្រេចការចាក់អាចម៍ដីបំពេញនៅទីតាំងដែលរងផល ប៉ះពាល់៨០ភាគរយហើយដោយនឹងបញ្ចប់សកម្មភាពនៅម៉ោង២រសៀលនេះ។ សម្រាប់ស្ថានភាពធាតុអាកាស គឺមានភាពល្អប្រសើរច្រើនជាងពេលជាង២ទៅ៣ថ្ងៃមុន ដោយកម្រិតទឹកភ្លៀងហាក់ថមថយចុះ។

គួររម្លឹកថា កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ មានការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply របស់អ្នកឧកញ៉ា កុក អាន បង្កផលប៉ះពាលដល់ការរស់នៅរបស់ពលរដ្ឋ១១គ្រួសារ និងលិចផលដំណាំមួយចំនួននៅភូមិក្រៀនក្រឡាញ់ ឃុំភ្ញីមាស។ ទោះយ៉ាងណាអាជ្ញាធរអះអាងថា គ្រោះមហន្តរាយនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ ខណៈបន្តចុះពិនិត្យគ្រប់ភូមិសាស្រ្តដែលប្រឈម និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីប្រុងប្រយ័ត្នខ្ពស់ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពបានទាន់ពេលវេលា៕ អត្តបទៈសិរិវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?