Connect with us

ព័ត៌មានជាតិ

លោក ​ឃួង ស្រេង​ ៖​ការ​ប្រកាស​សម្រេច ​បញ្ចប់​ការ​ចូល​រួម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​(CLV-DTA) មិន​មាន​ន័យថា ​យើង​ឈប់​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​នោះ​ទេ​

បានផុស

នៅ

លោក​ ឃួង​ ស្រេង​​ អភិបាល នៃ​គណៈអភិបាលរាជធានីភ្នំពេញ បាន​បញ្ជាក់​ថា​​ ការ​ប្រកាស​ពី​ការ​សម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ មិនមែន​មានន័យថា យើង​ឈប់​អភិវឌ្ឍន៍​នៅ​តាម​ព្រំ​ដែន​នោះ​ទេ​ យើង​នៅ​តែ​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន តែ​យើង​អភិវឌ្ឍ​ដោយ​ខ្លួនឯង។ ការ​លើក​ឡើង​រប​ស់​លោកឃួង ស្រេង បែប​នេះ​បាន​ធ្វើ​ឡើងកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ​ខណៈ​លោក​ និង​លោក​ស្រី​ដឹក​នាំ​ប្រតិភូ​សាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និង​កង​នគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្ត ព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីធីនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិត​នៅ​អូរ​ពង​មាន់១ សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ លោក ឃួង ស្រេង ក្នុងឱកាស​នោះ​បាន​មាន​ប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេច បញ្ចប់ការចូល​រួម​ក្នុង​តំបន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី​ដកអា​វុធចេញពីដៃពួកជ្រុលនិយម។ តែមិនមែន មានន័យថា យើងឈប់អភិវឌ្ឍន៍​នៅ​តាម​ព្រំ​ដែន​នោះ​ទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។ដូច្នេះទេ សូម​កង​ទ័ព​ការពារព្រំដែនទាំងអស់ត្រូវយល់អោយបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹងកិច្ចការពារ​ទឹក​ដី​ឱ្យ​បាន​រឹងមាំ។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានឡើងពីការលះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បី​ប្តូរ​ប្រទេស​កម្ពុជាពីប្រទេសដែរ មានសង្គ្រាមកាប់សម្លាប់ពូជសាសន៍ឯងមកជាប្រទេស ដែលមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ។ ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជា មិន​មែន​មាន​ការ​អភិវឌ្ឍ​តែ​នៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ សូម្បីតែនៅតាមតំបន់ដាច់​ស្រយាល​ក៏​មាន​ការ​អភិវឌ្ឍ​រីក​ចំរើន​ដែរ។នេះដោយសារតែប្រទេសមានសន្តិភាពពេញលេញ។

លោក​ ឃួង ស្រេង ក៏បានសូមអោយបងប្អូនកងទ័ពនិងប្រជាពលរដ្ឋនៅជួរក្រោយ រួមគ្នា ការពារ​សន្តិភាព​នេះ​ឱ្យ​បាន​គង់​វង់​។​ លោកឃួង ស្រេង បានមានប្រសាសន៍ទៀតថា​ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីជាប់រវល់ខ្លាំងពីកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ ក៏សម្តេច​នៅ​តែ​គិត​គូរ​ពី​សុខទុក្ខរបស់បងប្អូនកងទ័ពយើងដែរ។ជាក់ស្តែងនៅពេលនេះ សម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជូនអំណោយដល់បងប្អូនកងទ័ពយើងក្នុងឱកាសបុណ្យភ្ញុំបិណ្យ ដែល​អំណោយទាំងនេះរួមមាន៖ ឧបត្ថម្ភជូន កងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ ចាក់ដីក្រហម ផ្លូវចូលទំនប់ទឹក ទំនប់បង្ហោះរទឹក និងទីលានបាញ់គ្រាប់ពិត ថវិកា​ចំនួន ១២.២៥០$,ឧបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន ៦ ០០០ លីត្រ មី​ចំនួន ៤០០ កេសតូច ទឹកត្រី​ទឹកស៊ីអ៊ីវ ចំនួន​២០០ យូរ ត្រីខកំប៉ុងចំនួន១០០ កេស។

កងពលតូចអន្តរាគមន៍លេខ៩ឧបត្ថម្ភជូន ថវិកាចំនួន ៤០.០០០.០០០៛ សាងសង់​វេទិកា​បាញ់​ស៊ីប​គ្រាប់​ពិត ថវិកាចំនួន ១៤.៥៥៤$ ប្រេងម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០ កេសតូច ទឹកត្រី​ទឹក​ស៊ីអ៊ីវ ចំនួន៦០០ យូរ ត្រីខកំប៉ុងចំនួន១៦០ កេស។ វរៈនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្ភ​​ប្រេង​ម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០កេសតូចទឹកត្រី+ទឹកស៊ីអ៊ីវចំនួន៦០០យូ ត្រីខកំប៉ុង​ចំនួន​១៦០ កេស។ ឧបត្ថម្ភជូន វរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ សាងសង់​ទំនប់​បង្កៀរទឹកប៉ុស្តិ៍ព្រលានតាទុំ ថវិកាចំនួន ២.៥០០$។ឧបត្ថមប្រេងម៉ាស៊ូត ចំនួន១ ០០០ លីត្រ មីចំនួន២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន១០០ យូរ ត្រីខកំប៉ុងចំនួន៥០ កេស។ យោធភូមិភាគ ១ ថវិកា ចំនួន ៥.០០០.០០០៛ ឧបត្ថមជូនកងពលតូចអន្តរាគមន៍លេខ ១២៨ចំនួន ៤០.០០០.០០០៛ សាងសង់ផ្ទះ និង​ឃ្លាំង​ដាក់​អាវុធ និងគ្រាប់ (ជូន៥០%សិន) ថវិកាចំនួន ៥៦.៦៩៦$។ឧបត្ដម​ប្រេង​ម៉ាស៊ូត​ចំនួន ៧ ០០០ លីត្រ មីចំនួន ១.២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន ១ ០០០ យូរ- ត្រីខកំប៉ុង ចំនួនៈ ១៦០កេស។

វរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង ១ វរៈ ឧបត្ថម្ភ​ថវិកា ចំនួន ២០.០០០.០០០៛។ តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛។ បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន ១ កេសតូច ត្រីខកំប៉ុងចំនួន ១ យូរ​ថវិកា​ចំនួន ១០០.០០០៛។ឧបត្ថមអ្នក ជំងឺកំពុងសម្រាក​ព្យាបាល​ចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានទឹកដោះគោឆៅ ១យូរ មីចំនួន ១ កេសតូច ត្រីខកំប៉ុងចំនួន ១ យូរ ថវិកាចំនួន ៥០.០០០៛។ វត្ត នៅក្រុងស្ទឹងត្រែង ចំនួន ៦វត្ត ក្នុង ១វត្ត ប្រគេន អង្ករ ចំនួន ១០០ គីឡូក្រាម​ បច្ច័យ ចំនួន ២.០០០.០០០៛៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម