ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរើសំណង់ដែលគ្មានច្បាប់អនុញ្ញាត នឹងសាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើង ក្នុងបុរីផុនស៊ុយ
សំណង់ផ្ទះល្វែងមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត នឹងសាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើង នៅក្នុងបុរីផុនស៊ុយ ផ្ទះលេខNo 21E ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរចុះរុះរើចេញវិញកាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានផ្ទះល្វែងមួយក្នុងបុរីផុន ស៊ុយ ត្រូវបានម្ចាស់សាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើង គ្មានច្បាប់អនុញ្ញាតទើបនៅរសៀល ថ្ងៃទី២១ ខែកញ្ញានេះ លោកបានដឹកនាំក្រុមការងារខណ្ឌ សហការជាមួយសង្កាត់ចោមចៅទី២ ចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងខាងលើពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើងពិតប្រាកដមែន។


លោកបន្តថា ក្រោយពិនិត្យជាក់ស្តែងហើយលោកក៏បានបញ្ជាឱ្យក្រុមជាងដែលកំពុងសាងសង់រុះរើចេញវិញជាបន្ទាន់ បើមិនដូច្នេះនឹងចាក់ការតាមនិតិវិធី។ លោក អភិបាលរងសំណូមពរដល់បងប្អូនទាំងអស់មេត្តាសាងសង់អ្វីធ្វើទៅតាមច្បាប់ជៀសវាងបំពាន តែបើបំពានលោកនឹងធ្វើតាមច្បាប់ ជាពិសេសក្រុមជាងដែលទទួលម៉ៅការសំណង់ទាំងអស់មុននិងធ្វើមេត្តាពិនិត្យផងតើថាការសាងសង់ទាំងនោះមានច្បាប់ត្រឹមត្រូវដែរឬទេ៕
ដោយ៖សុខា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត