ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ ប.ស.ស ដើរតួនាទីសំខាន់ក្នុងការរួមចំណែកកសាងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងលោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកអនុវត្តសកម្មភាពឆ្ពោះទៅការកសាងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលអនុលោមតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨, ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំ រវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករ-និយោជិត ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា” កាលពីថ្ងៃទី ២២ កញ្ញា នៅសណ្ឋាគារឯករាជ្យខេត្តព្រះសីហនុ លោកបានបន្តថា ដើម្បីរួមចំណែកអនុវត្តសកម្មភាពការកសាងប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរឹងមាំ ក្នុងនាមជាអង្គភាពប្រតិបត្តិករ កន្លងមករហូតមកទល់បច្ចុប្បន្ន ប.ស.ស. តែងតែពង្រឹងការអនុវត្តកិច្ចការងាររបស់ខ្លួន ពិសេសគឺផ្តោតជាសំខាន់ទៅលើការផ្តល់សេវាជូនសមាជិក ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា ហើយថ្មីៗ នេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលប្រកបរបររកស៊ី និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម បាននិងកំពុងរៀបចំស្ដង់ចល័ត ដើម្បីចុះបញ្ជីសមាជិក ប.ស.ស. ជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តសៀមរាប កំពង់ចាម បាត់ដំបង និងខេត្តតាកែវ។

ជាមួយគ្នានេះ ប.ស.ស. ក៏បានបង្កើតនៅកម្មវិធីទូរស័ព្ទដៃ ប.ស.ស. (NSSF Member App) ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋជាសមាជិក ប.ស.ស. ធ្វើការស្នើសុំចុះបញ្ជីអ្នកក្នុងបន្ទុករបស់ខ្លួនបាន តាមរយៈប្រព័ន្ធអនឡាញផងដែរ៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង