ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ ច្បាប់វិនិយោគកម្ពុជាធានាដល់ការវិនិយោគដោយគ្មានការរើសអើង ផ្អែកលើច្បាប់អន្តរជាតិ
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ច្បាប់វិនិយោគរបស់កម្ពុជា បានធានាដល់ការវិនិយោគដោយគ្មានការរើសអើង ហើយកម្ពុជា ក៏ត្រូវគោរពតាមច្បាប់អន្តរជាតិ ដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ។

ការបញ្ជាក់របស់ សម្ដេចតេជោបែបនេះ ជាការឆ្លើយតបទៅនឹងអ្នករិះគន់ជុំវិញការវិនិយោគរបស់បរទេសនៅកម្ពុជា។ តាមរយៈ Comment លើបណ្តាញសង្គម នារាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅចំណុចមួយចំនួនពាក់ព័ន្ធច្បាប់អន្តរជាតិ ដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ។
ឆ្លើយតបទៅនឹង Comment លើបណ្តាញសង្គមរបស់ សូ បញ្ញា សម្តេចតេជោ បានលើកឡើងថា «សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិ ដែលគាំពារដោយ អង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ។ ច្បាប់វិនិយោគរបស់កម្ពុជាធានា ដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិយោគ រវាងកម្ពុជាជាមួយប្រទេសនានា ត្រូវបានផ្តល់សច្ចាបន័ដោយរដ្ឋសភាដែលសុទ្ធតែតម្រូវឱ្យប្រើប្រាស់តុលាការអន្តរជាតិក្នុង ករណីមានវិវាទ។ យើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិទាក់ទង និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិយោគនោះឡើយ។ លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ ជំនាន់ព្រះជ័យជេដ្ឋាទី២ តែពេលនេះឆ្នាំ២០២៤ ដែលមានច្បាប់ជាតិ និងអន្តរជាតិទាំង UN & WTO»។

សម្តេចបញ្ជាក់ថា មិនបានអនុញ្ញាតិឱ្យជនបរទេសយកជនជាតិ គេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវ និងអ្នក បច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។ ម្យ៉ាងវិញទៀត ការវិយោគរបស់វៀតណាម មកកម្ពុជាក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឱ្យមានផលិតផលនាំចេញទទួលបានប្រាក់ចំណូល និងដោះស្រាយការងារធ្វើឱ្យប្រជាជន ជួយដល់បច្ចេកវិជ្ជាព័ត៌មានតាមរយៈវិយោគធំជាងគេ លើប្រព័ន្ធទូរសព្ទ០៩៧ ឬហៅថាវៀតតែល។ ជាពិសេស ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែឆ្នៃ ធនាគារ មន្ទីរពេទ្យបានរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា កើនយ៉ាងឆាប់រហ័សក្នុងរយះ ២០ឆ្នាំ ចុងក្រោយនេះ។
សម្តេចបានសង្កត់ធ្ងន់ថា «ប្រសិនយើងបញ្ឈប់ការវិនិយោគរបស់វៀតណាម យើងត្រូវរកលុយរាប់ពាន់លានដុល្លារ សងទៅវៀតណាមតាមតុលាការអន្តរជាតិ តម្រូវឱ្យសងព្រោះយើងជាអ្នករំលោភលើកិច្ចព្រមព្រៀង។ ជាមួយគ្នានេះ យើងត្រូវត្រៀមបាត់បង់ការងារធ្វើបាត់បង់ប្រាក់ ចំណូលសម្រាប់អ្នកធ្វើការរាប់មុឺននាក់ដែលកំពុងធ្វើការក្នុងក្រុមហ៊ុនដែលវិយោគដោយវៀតណាម»។
បើទោះ CLV-DTA ត្រូវបានលុបចោលតែមិនបានផ្តាច់ទំនាក់ការទូតជាមួយវៀតណាម ឬឡាវទេ។ កិច្ចសហការទ្វេភាគី និងពហុភាគីនៅតែបន្តដែលនេះ ជាតម្រូវការរបស់ប្រទេសដែលមានព្រំដែនជាមួយគ្នាដែលត្រូវកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពសហប្រត្តិការនិងការអភិវឌ្ឍ។ ជម្លោះប្រដាប់អាវុធតាមព្រំដែនមិនត្រូវឱ្យកើតមានទេត្រូវខិតខំ ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចបានគូសរម្លឹកថា បទពិសោធន៍ដែលថៃ លើកកងទ័ពចូលប្រាសាទព្រះវិហារ ឆ្នាំ២០០៨ និងការវាយគ្នាតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ផ្តល់មេរៀនគ្រប់គ្រាន់ឱ្យកម្ពុជា និងថៃចេះរួមរស់ជាមួយគ្នាដោយឈលើស្ថានភាពឈ្នះ ឈ្នះប្រសើរជាងឈលើស្ថានភាពចាញ់ ចាញ់។ «ថ្ងៃនេះខ្ញុំក៏ឃើញពួកជ្រុលនិយមលើកពីCLMVដែលចង់ឱ្យកម្ពុជាដកខ្លួនចេញទៀត។ ខ្ញុំពិតជាមានការអៀនខ្មាសណាស់នៅពេលឃើញជនជាតិខ្មែរមួយចំនួនល្ងង់បែបនេះ»។
សម្តេចបានបន្ថែមថា រឿងកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាមឬហៅកាត់ថា CLMV បានកើតឡើងនៅឆ្នាំ ២០០០ ពេលសិង្ហបុរីជាប្រធានអាស៊ាន ដែលបានដាក់ចេញសមាហរណកម្មកាត់បន្ថយ គម្លាតអាស៊ានដែលអាស៊ានចាស់៦ ដែលជាប្រទេសជឿនលឿនមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រុយណេ ថៃ ហ្វីលីពីន សិង្ហបុរីរកវិធីជួយប្រទេសអាស៊ានថ្មី៤ ដែលក្រីក្រដែលនៅតាមដងទន្លេមេគង្គជាមួយគ្នាមានកម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម។ ប្រទេសដៃគូរអាស៊ានក៏បានចូលរួមដូចជាចិន ឡាងឆាង មេគង្គ ជប៉ុនមេគង្គ កូរ៉េមេគង្គ អាមេរិក មេគង្គ។ល។ បកត្រឡប់មកវិញត្រូវគោរពច្បាប់វិនិយោគ ការពារការវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ដោយគ្មានការរើសអើង គោរពច្បាប់អន្តរជាតិ និងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។ សហការជាមួយប្រទេសជិតខាង ជាមួយប្រទេសក្នុងតំបន់និងពិភពលោកដើម្បីការរីកចំរើនរបស់កម្ពុជា និងសន្តិភាពក្នុងតំបន់៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់