ព័ត៌មានជាតិ
ទេសចរទៅលេងខេត្តមណ្ឌលគិរី កើនឡើងជាង ៤០០% ធៀបខែកញ្ញា ឆ្នាំ២០២៤ និងឆ្នាំ២០២៣
បើតាមការបញ្ជាក់ពីលោក សាន សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឱ្យ «កម្ពុជាថ្មី» ដឹងនាព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅលេងកម្សាន្តខេត្តមណ្ឌលគិរី សរុបជាង ២ម៉ឺននាក់។

ភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តភាគឦសានក្នុងខែកញ្ញា ឆ្នាំ២០២៤ មានការកើនឡើង ៤០៣,២០% បើធៀបខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។
លោក សាន សឿន បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរចំនួន ២៩ ៥៥៣ នាក់ ទៅលេងខេត្តមណ្ឌលគិរីក្នុងអំឡុងខែកញ្ញា ក្នុងនោះមានទេសចរជាតិប្រមាណ ២៩ ១៥៥ នាក់ និងទេសចរបរទេសប្រមាណ ៣៩៨ នាក់។ ធៀបខែកញ្ញា ឆ្នាំ២០២៣ មានសរុបចំនួនប្រមាណ ៥ ៨៧៣ នាក់ ក្នុងនោះទេសចរជាតិប្រមាណ ៥ ៧៥៤នាក់ ទេសចរបរទេសចំនួន ១១៩ នាក់ សរុបរួមកើនឡើង ៤០៣,២០% ទេសចរជាតិកើនឡើង ៤០៦,៦៩% និងទេសចរបរទេសកើនឡើង ២៣៤,៤៥%។

លោកប្រធានមន្ទីរ ក៏បានចង្អុលបង្ហាញទីតាំងទេសចរណ៍ ៥ កន្លែងបន្ថែម ដែលទេសចរជាតិ និងអន្តរជាតិ គួរទៅលេងកម្សាន្ត ក្នុងនោះរួមមាន រមណីយដ្ឋានទឹកជ្រោះប៊ូស្រា, រមណីយដ្ឋានទេសចរណ៍វប្បធម៌-ធម្មជាតិ និងប្រវត្តិសាស្ត្រមាន ភ្នំដោះក្រមុំ, ភ្នំណាមលៀរ, រមណីយដ្ឋានសមុទ្រឈើ និងតំបន់ទេសភាពធម្មជាតិស្រុកអូររាំង ដូចជាភ្នំអណ្ដូងស្នេហ៍ជាដើម៕





-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា