ព័ត៌មានជាតិ
កម្មវិធីយុវជន២១ រកឃើញជ័យលាភីឆ្នើម ៣ក្រុម ប្រើប្រាស់បំណិនឌីជីថលដោះស្រាយបញ្ហា
នាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ ពិធីបិទការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីយុវជន២១ ក្រោមប្រធានបទ “Technopreneurship: The Start-up Seed” បានរកឃើញជ័យលាភីឆ្នើមចំនួន ៣ក្រុម ដែលប្រើប្រាស់បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា។

កម្មវិធី បានប្រារព្ធនាចុងសប្ដាហ៍នេះ ក្រោមអធិបតីភាព លោក ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លងកាត់ការបណ្តុះបណ្តាល ការប្រកួតប្រជែង និងការវិនិច្ឆ័យប្រកបដោយតម្លាភាព និងសុក្រឹត្រភាពរបស់គណៈកម្មការដាក់ពិន្ទុ កម្មវិធីយុវជន២១ ឆ្នាំ២០២៤ ជ័យលាភីទាំងនោះ មានដូចជា៖

១. សាកលវិទ្យាល័យក្រចេះ គម្រោង៖ “សេវាផ្គត់ផ្គង់ប្រព័ន្ធកសិវៃឆ្លាត Smart-Agritech” ដែលជាគម្រោងជំរុញលើកកម្ពស់ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព និងការត្រួតពិនិត្យដំណាំកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

២. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គម្រោង៖ “វដ្ត-VOAT” គឺជាកម្មវិធីទូរសព្ទដៃតាមដានសុខភាពវដ្តរដូវដែលរចនាឡើងសម្រាប់ស្ត្រីកម្ពុជា មានមុខងារដ៏សម្បូរបែបជុំវិញការតាមដាន និងព្យាករណ៍វដ្តរដូវ ការគ្រប់គ្រងរោគសញ្ញា និងការទទួលបានចំណេះដឹងសំខាន់ៗអំពីសុខភាពបន្តពូជ។

៣. សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គម្រោង៖ “Digital Khmer Education (Digi-KhEd)” ជាកម្មវិធី App បង្កើតឡើងដើម្បីចូលរួមពង្រឹងនូវវិស័យអប់រំ និងជួយសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតទាំងអស់ និងការធ្វើស្វ័យសិក្សាបានងាយស្រួលជាងមុន តាមរយៈការអានសៀវភៅអនឡាញ ការបង្កើតថ្នាក់រៀនអនឡាញ និងវីដេអូអប់រំខ្លីៗអនឡាញ។

គួរបញ្ជាក់ថា កម្មវិធីយុវជន២១ ផ្តួចផ្តើមឡើងដោយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យក្លាយជាធនធានមនុស្ស និងមានបំណិនសហគ្រិនភាព ភាពជាអ្នកដឹកនាំនៅក្នុងសតវត្សទី២១ ដោយផ្ដល់ឱកាសដល់យុវជនអាចប្រើប្រាស់បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា និងបង្កើតអាជីវកម្មក្នុងបរិបទថ្មី៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា