ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងដាក់ពង្រាយជំនួយការអប្បមាទជាង ៣ ពាន់នាក់ ដើម្បីឃ្លាំមើលដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ពង្រាយជំនួយការអប្បមាទប្រមាណជាង ៣ ០០០ នាក់ ដើម្បីឃ្លាំមើលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ៖ ០៨ តុលា ២០២៤ នាពេលខាងមុខនេះ សំដៅធានាឱ្យបានភាពយុត្តិធម៌ តម្លាភាព និងអាចទទួលយកបានទាំងអស់គ្នា។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ កញ្ញា នេះថា សម្រាប់ឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៤ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨ នាក់ ស្រី ២៣ ៧១៥ នាក់ មាន ៧៣ មណ្ឌល ត្រូវជា ១ ៦០៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ ស្រី ៥១ ១៦៧ នាក់ មាន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។
លោកស្រីបានបន្តថា ជាមួយគ្នានេះដែរ ក្រសួងគ្រោងនឹងដាក់ពង្រាយជំនួយការអប្បមាទប្រមាណជាង ៣ ០០០ នាក់ ដែលជាគរុនិស្សិត និងគរុសិស្សតាមសាលាគរុកោសល្យសម្រាប់ឃ្លាំមើលដំណើរការប្រឡងដោយជំនួយការអប្បមាទ ១ នាក់ ទទួលខុសត្រូវឃ្លាំមើលបន្ទប់ប្រឡង ២ បន្ទប់ ហើយបន្ទប់ប្រឡងនីមួយៗ ក៏មានអនុរក្ស ២ នាក់ ទទួលខុសត្រូវដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ផងដែរ។

លោកស្រីបានបន្តថា ជំនួយការអប្បមាទមានតួនាទីជាសេនាធិការឱ្យអប្បមាទតាមមណ្ឌលប្រឡងទូទាំងប្រទេស ជាអ្នកក្តាប់សភាពការណ៍ទូទៅ នៃដំណើរការ នៃការសរសេរ អ្នកសង្កេតដំណើរការប្រឡងប្រចាំមណ្ឌល ហើយបើមានបញ្ហាមិនប្រក្រតី ឬពាក់ព័ន្ធនឹងសំណេរនានា នៃដំណើរការប្រឡង បេក្ខជនអនុវត្តមិនបានត្រឹមត្រូវទៅតាមគោលការណ៍ប្រឡង ពិនិត្យជុំវិញមណ្ឌលប្រឡង ច្រកចេញចូលមណ្ឌល ឬទ្វារចូលបន្ទប់ប្រឡងពេលអនុរក្សហៅបេក្ខជនចូលប្រឡង ត្រួតពិនិត្យតាមបង្អួច ឬទ្វារបន្ទប់ប្រឡង ហើយបើឃើញមានភាពមិនប្រក្រតីអ្វីមួយរាយការណ៍ទៅប្រធានអប្បមាទប្រចាំមណ្ឌលប្រឡង ដើម្បីមានចំណាត់ការបន្ត ចូលរួមឆែកឆេរ ឬដកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិកបេក្ខជនយកចូលមណ្ឌលប្រឡង ចូលរួមសង្កេត ឬបើកហឹបវិញ្ញាសាប្រឡង និងរៀបចំ និងវាយតម្លៃរបាយការណ៍ដំណើរការសំណេរផងដែរ។
លោកស្រីបានបន្តទៀតថា «ការចូលរួមពីជំនួយការអប្បមាទនេះ មានសារសំខាន់ណាស់ក្នុងការជំរុញឱ្យដំណើរការប្រឡងហ្នឹងកាន់តែមានសុក្រឹត កាត់បន្ថយការធ្វេសប្រហែសហ្នឹងឱ្យនៅសល់អប្បបរមា ដែលមានន័យថា ដើម្បីឱ្យការប្រឡងហ្នឹងធានាបាននូវគោលការណ៍យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន»។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ ២០២៣ កន្លងទៅ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥ ៥៤៣ បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ ស្រី ៧២ ៣៤៤ នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ