ព័ត៌មានជាតិ
អំណោយ និងម៉ាស១តោនកន្លះរបស់ជំទាវ ម៉ែន សំអន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩បានទៅដល់រដ្ឋបាលខេត្តស្វាយរៀង
ស្វាយរៀង៖ លោកស្រី ដួង វណ្ណា សមាជិការដ្ឋសភាតំណាងរាស្រ្តខេត្តស្វាយរៀង បានអញ្ជើញទៅទទួលអំណោយរបស់លោកជំទាវ ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីចូលរួមអនុវត្តការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-09_15-50-19-1024x576.jpg)
មន្ត្រីក្រុមការងារដែលបានរួមដំណើរទទួលអំណោយពីសមាគម នៅក្រុងបាវិត បានបញ្ជាក់ឱ្យដឹងថា ម៉ាស ជាជំនួយរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម មានចំនួន ៣០០,០០០ ម៉ាស ដែលគិតជាទម្ងន់ ១តោនកន្លះ សម្រាប់ផ្ដល់ជូនរដ្ឋបាលក្រុង-ស្រុកទាំង៨ និងកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរពេទ្យបង្អែកក្រុង-ស្រុកទាំង៨ សម្រាប់ផ្ដល់ជូនមណ្ឌលចត្តាឡីស័ក រដ្ឋបាលឃុំសង្កាត់ទាំង៨០ និងរួមថវិកាចំនួន១០លានរៀល ដើម្បីធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង។
សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានអំណោយនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតរួចមក លោកស្រី ដួង វណ្ណា តំណាងដ៏ខ្ពង់ខ្ពស់លោកជំេទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បាននាំយកម៉ាសទាំងអស់នេះដើម្បីទៅចែកជូនដល់រដ្ឋបាលក្រុង-ស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងកងយោធពលខេមរៈភូមិន្ទ មន្ទីរពេទ្យបង្អែក និងរដ្ឋបាលឃុំសង្កាត់ ភ្លាមៗផងដែរ ដើម្បីឱ្យមន្ត្រីទាំងអស់ចាត់ចែងធ្វើសកម្មភាពក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-09_15-50-21-1024x576.jpg)
ជាមួយគ្នានេះផងដែរលោកជំទាវ ដួង វណ្ណា ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមការពារខ្លួនក៏ដូចជួយបំផុសប្រជាពលរដ្ឋឱ្យអនុវត្តតាមវិធានការ ៣កុំ ៣ការពារ និងវិធានការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលដើម្បីកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀងផងដែរ៕
អត្ថបទ៖ អ៊ុង ភក្ដី
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-09_15-50-27-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-09_15-50-22-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-09_15-50-19-2-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?