Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យការងារ អំពាវនាវកម្មករ យកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​កម្មករ-និយោជិត​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ ពិសេស​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ទាំង​ទៅ និង​ត្រឡប់​មក​ធ្វើ​ការងារ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ ​បានធ្វើ​ឡើង​ដោយសារ​កម្មករ​រោងចក្រ ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ឈានចូល​មកដល់​នៅ​ដើម​សប្ដាហ៍​ក្រោយនេះ។

លោក កត្តា អ៊ន បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ២៣ ​កញ្ញា ​នេះ​ថា «ខ្ញុំ​សូម​ជូនពរ​ដល់​បងប្អូន​កម្មករ-និយិជិត ​វិលត្រឡប់​ទៅ​លំនៅឋាន ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​តាម​ទំនៀម​ទម្លាប់​ជួបជុំ​ក្រុមគ្រួសារ​ឱ្យបាន​សប្បាយរីករាយ ​ពេល​បើកបរ​ដោយ​ត្រូវ​ប្រុងប្រយ័ត្ន​ កុំ​វ៉ា​ជែង ​កុំ​ល្មើស​ល្បឿន​ បើកបរ​ដោយ​យោគយល់​គ្នា​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​»។

ជាមួយ​គ្នា​នេះ​ដែរ លោក កត្តា អ៊ន បាន​លើកទឹកចិត្ត​ដល់​កម្មករ-និយោជិត ​ប្រើប្រាស់​រថយន្តក្រុង​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ​ព្រោះថា​សាលា​រាជធានី​ភ្នំពេញ​ បាន​ត្រៀម​រថយន្តក្រុង​ប្រមាណ​ជា ៤០០ គ្រឿង សម្រាប់​ដឹកជញ្ជូន​កម្មករ​ដោយ​ឥតគិតថ្លៃ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា និង​ពី​តាម​បណ្តា​ខេត្ត​នានា ​ត្រឡប់​មក​ភ្នំពេញ​វិញ។

គួរ​បញ្ជាក់​ថា ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ឱ្យ​កម្មករ​-​និយោជិត ទាំងអស់​ ទទួល​បាន​ការ​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី ១ ​ដល់​ថ្ងៃទី​ ៣​ ខែតុលា ឆ្នាំ ២០២៤៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម