ព័ត៌មានជាតិ
ឯកឧត្តម យឿន យឿត ផ្តល់អំណោយជាគ្រឿងបរិភោគដល់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ត្រៀមទុកចែកជូនពលរដ្ឋរងគ្រោះ
សប្បុរសជននានា ដែលដឹកនាំដោយឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកអំណោយជាគ្រឿងបរិភោគផ្តល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបម្រុងទុកចែកជូនពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ។
អំណោយដែលជាអង្ករចំនួន១០តោន សារ៉ុងចំនួន១០០០ មីម៉ាម៉ាចំនួន៥០កេសធំនេះ គឺបានទទួលដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភណ្ឌ អភិបាលគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះនៅសាលាខេត្តកំពង់ស្ពឺ។
បើតាមឯកឧត្តម យឿន យឿត បានឲ្យដឹងថា អំណោយដែលជាគ្រឿងបរិភោគនេះគឺ បានមកពីការរៃអង្គាស់គ្នាពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស និងក្រុមហ៊ុន ហុង ម៉េងជូ ដើម្បីផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺទុកសម្រាប់ចែកជូនបងប្អូនក្រីក្រ និងរងគ្រោះ ធម្មជាតិ ជាពិសេសគឺរងគ្រោះដោយទឹកជំនន់តែម្តង។
ក្រោយទទួលនូវអំណោយដែលជាជំនួយសប្បុរសធម៌នេះឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានថ្លែងអំណរអគុណចំពោះសប្បុរសជន ដែលបានផ្តល់ជូននាពេលនេះ ខណៈអំណោយ នេះនឹងរក្សាទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះនានាជាយថា ហេតុណាមួយ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត