Connect with us

ព័ត៌មានជាតិ

សម្តេច ឃួន សុដារី ស្នើសភាចិនខេត្តខ្វាងតុង ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

បានផុស

នៅ

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើដល់សភាខេត្តខ្វាងតុង ជំរុញការធ្វើពាណិជ្ជកម្ម និងកៀរគរអ្នកវិនិយោគទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរបស់សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានធ្វើឡើងទទួលជួបពិភាក្សាការងារជាមួយលោក Chen Jiaquan អនុប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង។ ជំនួបនេះធ្វើឡើងឆ្លៀតក្នុងពេលផ្លាស់ប្តូរជើងយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុងប៉េកំាង ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសចិន នៅអាកាសអន្តរជាតិទីក្រុងខ្វាងចូវ ដែលបានអញ្ជើញមកទទួលស្វាគមន៍គណៈប្រតិភូសភាកម្ពុជា នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេច ឃួន សុដារី អរគុណចំពោះការទទួលស្វាគមន៍របស់ភាគីចិន ពិសេសអាជ្ញាធរខេត្តខ្វាងតុង ទោះបីគណៈប្រតិភូគ្រាន់តែឆ្លងកាត់ខេត្តក្នុងរយៈពេលខ្លីយ៉ាងណាក្តី ក៏សភាខេត្តមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ជាទីបំផុត ដែលនេះបង្ហាញពីចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប ដ៏រឹងមាំនៃប្រទេសទាំងពីរ។ សម្តេចប្រធាន បានសម្តែងការស្ញប់ស្ញែងចំពោះការរីកចម្រើនយ៉ាងខ្លំាងក្លារបស់ខេត្តខ្វាងតុង។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន។ សម្តេចប្រធានរដ្ឋសភានិងតំណាងសភាប្រជាជនខេត្តខ្វាងតុង បានលើកឡើងថា មិត្តភាពកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដែលបានឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា និងយោគយល់គ្នា ដើម្បីផលប្រយោជន៍រួម។

លោក Chen Jiaquan គាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ហើយដើម្បីតភ្ជាប់ទំនងទំនាក់រវាងរដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិនខេត្តខ្វាងតុងឱ្យកាន់តែជិតស្និទ្ធនឹងរឹងមាំបន្ថែមទៀត ដោយលោកបានស្នើឱ្យមានប្រតិភូសភាខេត្តខ្វាងតុង មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក បានគូសបញ្ជាក់ពីសក្តានុពលខ្ពស់ក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា និងបានជម្រាបសម្តេចប្រធានរដ្ឋសភាថា ខេត្តខ្វាងតុង គឺជាខេត្តនាំមុខគេរបស់ចិនលើការធ្វើពាណិជ្ជកម្ម ហើយរដ្ឋាភិបាលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំជាងគេរបស់ចិន នៅខេត្តខ្វាងតុង ឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសតំបន់ ហុងកុង ម៉ាកែវ ខ្វាងតុង។

សម្តេចរដ្ឋសភាធិបតី ឃួនសុដារី បានស្វាគមន៍ដោយក្តីរីករាយចំពោះការភ្ជាប់ទំនាក់ទំទងសភាកម្ពុជានិងសភាប្រជាជនខេត្តខ្វាងតុង។ រដ្ឋសភាកម្ពុជាបានត្រៀមស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានសភាប្រជាជនខេត្តខ្វាងតុង នៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។

សម្តេចប្រធានរដ្ឋសភា ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ កម្ពុជាស្វាគមន៍ និងយកចិត្តទុកដាក់ធានាការពារផលប្រយោជន៍អ្នកវិនិយោគទុនក្នុងស្រុក និងបរទេស។ កម្ពុជាមានសុខសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ និងមានច្បាប់វិនិយោគ បទដ្ឋានគតិយុត្តជាច្រើន ក្នុងការធានា ការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម