ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី ដាក់គោលដៅទាក់ទាញទេសចរអ្នកមាន និងប្រែក្លាយជាខេត្តអេកូទេសចរណ៍លំដាប់ពិភពលោក
បើតាមលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា អាជ្ញាធរខេត្តមណ្ឌលគិរីបានដាក់គោលដៅប្រែក្លាយខេត្តមណ្ឌលគិរីឱ្យក្លាយទៅជាខេត្តអេកូទេសចរណ៍លំដាប់ថ្នាក់ពិភពលោកនាពេលខាងមុខ។

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី
លើកឡើងក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន ដែលរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) លោក ងិន សុវិមាន បានគូសបញ្ជាក់ថា តាមរយៈធនធានធម្មជាតិដែលមាននៅក្នុងខេត្តមណ្ឌលគិរី គឺពិតជាមានសារសំខាន់ណាស់ ជាពិសេសនៅក្នុងការអភិវឌ្ឍន៍ប្រែក្លាយជាខេត្តអេកូទេសចរណ៍លំដាប់ពិភពលោក ដើម្បីអាចឆ្លើយតបទៅនិងផែនការមេក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល។
តាមរយៈ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២៤-២០៣៥» បានចង្អុលបង្ហាញពីគោលបំណង ក្នុងការប្រែក្លាយខេត្តភាគឦសានមួយនេះ ជាខេត្តអូកូទេសចរណ៍លំដាប់ថ្នាក់ពិភពលោក ដូច្នេះដើម្បីឱ្យសម្រេចទៅតាមផែនការ ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្តមួយរូប បានជួបពិភាក្សាជាមួយសហគមន៍តំបន់អេកូទេសចរណ៍មួយចំនួន ដើម្បីជំរុញផែនការទាក់ទាញភ្ញៀវទេសចរលំដាប់ពិភពលោកឱ្យមកទស្សនាខេត្តនៅខេត្តនៅភូមិភាគឦសាន»។ នេះបើតាមលោក ងិន សុវិមាន មុនលោកសង្កត់ឆ្ងន់បន្ថែមយ៉ាងដូច្នេះថា «ចំណុចនេះហើយ ដែលជាការឆ្លើយតបជាមួយផែនការមេ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យក្លាយទៅជាខេត្តអេកូទេសចរណ៍លំដាប់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរជាពិសេសទេសចរអ្នកមាន ឱ្យមកលេងកម្សាន្តខេត្តមួយនេះកាន់តែច្រើនកុះករបន្ថែមទៀត»។

ខេត្តមណ្ឌលគិរីជាខេត្តមួយដែលសម្បូរទៅដោយទីតាំងទេសចរណ៍ជាច្រើនកន្លែង ទាំងទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ ក៏ដូចជាដែនជម្រកសត្វព្រៃ មួយចំនួនបន្ថែមទៀត ដែលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តឥតដាច់៕





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?