Connect with us

ព័ត៌មានជាតិ

មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស ទូទាំងប្រទេស រៀបចំប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧

បានផុស

នៅ

នាចុងសប្តាហ៍កន្លងទៅនេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day)​ ដើម្បីរួមចំណែកជាមួយពិភពលោកក្នុងការសម្អាតបរិស្ថាន លើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ រួមនិងសហគ្រាស គ្រឹះស្ថានានានៅក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងការចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ស្របទៅតាមការជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងថ្ងៃប្រារព្វទិវាសម្អាតពិភពលោកលើកទី៧ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) នេះ គឺជាទិវាដ៏ល្អប្រសើរមួយដែលផ្តល់ឱកាសដល់យុវជន សិស្ស និស្សិត និងបុគ្គលិក កម្មករនិយោជិត ចូលរួមដើម្បីបរិស្ថាននៅប្រទេសកម្ពុជា។ ទិវាសម្អាតពិភពលោកលើកទី៧ រៀបចំឡើងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការករសាង និងពង្រឹងមូលដ្ឋានគ្រឹះដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍។

បើតាមលោករដ្ឋលេខាធិការ សម្រាប់ការរៀបចំប្រារព្វទិវានេះផងដែរ អាជ្ញាធរមូលដ្ឋានក៏បានសហការជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត រៀបចំទិវាសម្អាតពិភពលោកលើកទី៧នេះ ដោយធ្វើអនាម័យសម្អាតសំរាមដំណាលគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបានបរិស្ថាន និងបរិយាកាសនៅកន្លែង ធ្វើការស្អាត បង្កើនប្រសិទ្ធភាព ផលិតភាពការងារ ការរស់នៅស្អាត និងបរិស្ថានបៃតង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៦ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម