Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ចថ្មី ប្ដេជ្ញាពង្រឹងភាពស្អាតស្អំ ទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន

បានផុស

នៅ

តាមរយៈសារលិខិតលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចថ្មី ប្ដេជ្ញាចិត្តចាប់ដៃជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងភាពស្អាតស្អំ ទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។ លោក សុខ សូកេន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញការប្ដេជ្ញាដូច្នេះនៅក្នុងសារលិខិតដែលផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី២៣​ ខែកញ្ញា បន្ទាប់ពីត្រូវបានប្រមុខរដ្ឋស្ដីទី តែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។

រូបថត ពីគេហទំព័រហ្វេសប៊ុករបស់លោក សុខ​ សូកេន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារលិខិត លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច សរសេរអំពីការប្ដេជ្ញាចិត្តដូច្នេះ៖«ខ្ញុំបាទសូមធ្វើការប្តាជ្ញាចិត្តខ្ពស់ក្នុងការខិតខំចូលរួមចំណែកអនុវត្តការងារ ក្នុងវិស័យអធិការកិច្ចជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ វិស័យសាធារណៈ និងឯកជនមកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ការងារនិងភាពរីកចម្រើនបន្តទៀតរបស់ក្រសួងអធិការកិច្ច សំដៅចូលរួមលើកកម្ពស់បន្ថែមទៀតទៅលើអភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងឯកជន និងទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន»។

លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច ប្ដេជ្ញាពង្រឹងភាពស្អាតស្អំ ទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនដូច្នេះ គឺក្នុងគោលដៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយភាពធន់ ចីរភាព និងបរិយាបន្ន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក​ សុខ សូកេន ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុនសែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្តនិងឱកាសដល់រូបលោក ឱ្យបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ វិនាទី មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៣ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៤ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម