Connect with us

ព័ត៌មានជាតិ

ប្រតិភូរដ្ឋសភាកម្ពុជាទស្សនាមហាកំផែងចិន ក្នុងបំណងភ្ជាប់ទំនាក់ទំនងអរិយធម៌ដ៍ចំណាស់ប្រទេសទាំងពីរ

បានផុស

នៅ

បន្ទាប់ពីអញ្ជើញដល់ទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាមហាកំផែង ក្នុងបំណងភ្ជាប់ទំនាក់ទំនងអរិយធម៌ដ៍ចំណាស់រវាងកម្ពុជា-ចិន ដែលជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ នៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅមហាកំផែងចិន គឺនៅក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងអរិយធម៌ដ៍ចំណាស់ សប្បូរបែប និងយូរលុងប្រទេសទាំងពីរ និងក៏ជាការភ្ជាប់ទំនាក់ទងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការទាំងលើវិស័យការទូតសភា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានដាក់ចេញក្នុងផែនការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

មហាកំផែងចិន គឺជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បីរបស់ប្រទេសចិន និងជាបេតិកភណ្ឌពិភពលោកមួយដែលបានទាក់ទាញអ្នកទេសចររាប់សិបលាននាក់មកទស្សនាក្នុងមួយឆ្នាំៗ ដែលបានសាងសង់នៅដើមសតវត្សរ៍ទី៣ មុនគ.ស មានប្រវែងសរុប ២១,១៩៦គីឡូម៉ែត្រ មានទទឹងប្រែប្រួលតាមផ្នែកនីមួយៗចន្លោះពី៤ទៅ៩ម៉ែត្រ។ មហាកំផែងបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៨៧។

គួរជម្រាបថា តបតាមការអញ្ជើញរបស់លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន សម្តេច ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ចាវ ឡឺជី ហើយបន្ទាប់មក ប្រធានរដ្ឋសភាប្រទេសទំាងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងធ្វើជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងចិនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម