Connect with us

ព័ត៌មានជាតិ

មនុស្សជាង៦,៧០០នាក់ក្នុងខេត្តកណ្ដាលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

បានផុស

នៅ

រហូតមកដល់ពេលនេះ ខេត្តកណ្ដាលបានរកឃើញអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទៅនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ចំនួន៦,៧១៨នាក់ហើយ ក្នុងនោះមានអ្នកឆ្លងចំនួន៥នាក់ ៤នាក់ជាជនជាតិចិន និង១នាក់ជាជនជាតិឥណ្ឌូនេស៊ី។ នេះបើតាមកាឱ្យដឹងពី លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល នៅរសៀលថ្ងៃទី៩ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រុយ ម៉ាឡែន បានបន្តទៀតថា អ្នកជាប់ពាក់ព័ន្ធទាំងនោះត្រូវបានយកទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ហើយមួយចំនួនទៀតត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

ពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ១៩នៅខេត្តកណ្តាលនេះដែរ នៅថ្ងៃទី៩ខែមីនានេះ អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទការធ្វើដំណើរចេញចូលនៅតំបន់ទីប្រជុំជនជ្រៃធំស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងតាមរយៈសេចក្តីជួនដំណឹងចុះថ្ងៃទី៩ខែមីនានេះថា ការបិទការធ្វើដំណើរចេញចូលនេះត្រូវធ្វើឡើង បន្ទាប់ពីរកឃើញនជនបរទេសចំនួន៥នាក់មានវិជ្ជមានកូវីដ១៩នៅតំបន់ទីប្រជុំជនជ្រៃធំស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ចូលទៅក្នុងសហគមន៍ រដ្ឋបាលខេត្តបានសម្រេចបិទជាបណ្ដោះអាសន្ន កាស៊ីណូ និងសណ្ឋាគារជាសាកុងហ្វូ  កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្គ្រេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូ យុងយ័ន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម