Connect with us

ព័ត៌មានអន្ដរជាតិ

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

បានផុស

នៅ

​ទីអារាម​មួយ​ក្នុង​ខេត្ត អាងថង (Ang Thong) ​ស្ថិតនៅ​ភាគ​ខាងជើង​​​​ទីក្រុង​បាងកកនៃ​ប្រទេស​ថៃ​​​​បាន​ផ្ទុះ​រឿង​ហួស​ចិត្ត​​​យ៉ាង​ខ្លាំ​ង​ក្នុង​ចំណោម​អ្នក​លេងបណ្តាញ​សង្គម​ ​ដោយសារ​តែ​​គ្រូបង្រៀន​​ភាសា​អង់គ្លេស​ស្ម័គ្រ​ចិត្ត​​​​​និង​​​​​ក្រុម​​ការងារ​បាន​ប្រែក្លាយ​ពី​​ថ្នាក់​រៀន​ភាសា​អង់គ្លេស​ទៅ​ជា​ការ​​បង្រៀន​​ទ្រឹស្តីសាសនា​ផ្សេងទៅវិញ​​។ ​

​តាមសេចក្តី​រាយការណ៍​របស់​សារព័ត៌មានថៃ Khaosod English ​មាន​ករណីបង្ហោះរិះគន់វត្តអារាម​មួយនៅស្រុក Pho Thong ខេត្ត Ang Thong ចំពោះការនាំយកគ្រូបរទេសមកបង្រៀនភាសាអង់គ្លេសសម្រាប់​បង្រៀន​​​ថ្នាក់​ភាសា​អង់គ្លេស​​​​​ក្នុងផ្នែកអប់រំទូទៅនៃ​​សាលា​បរិយត្តិ​ធម៌ ប៉ុន្តែ​​វា​​​បាន​ក្លាយ​ទៅ​ជា​ការ​ផ្សព្វផ្សាយ​ការ​បង្រៀន​របស់​សាសនា​ផ្សេង​​ទៅវិញ​​។

សកម្មភាព​រៀង​របស់​ព្រះសង្ឃវ័យក្មេង​​ក្នុង​ពេល​រៀន​ថ្នាក់ភាសាអង់គ្លេស​។ snipping
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «Big Grian» បានចែកចាយ​​វីដេអូដែលបង្ហាញពីបុរស​បរទេសម្នាក់និយាយភាសាអង់គ្លេសនិងអ្នកបកប្រែស្រីម្នាក់បកប្រែជាភាសាថៃដោយណែនាំសិស្សឱ្យធ្វើកាយវិការស្រដៀងនឹងការហ្វឹកហាត់​​​​​អធិដ្ឋានចិត្ត​​​និងសរសើរព្រះយេស៊ូវ។ អ្នក​​បង្ហោះ​​បាន​ចោទ​សួរ​ថាតើ​នេះ​ជា​ការ​សមរម្យ​ឬ​អត់ ហើយ​ការិយាល័យ​ពុទ្ធសាសនា ក្រសួង​អប់រំ និង​ប៉ូលិស​នឹង​ឆ្លើយ​តប​យ៉ាង​ណា?

​កា​រផ្ទុះ​ការ​រិះគន់​នេះបាន​ធ្វើ​ឲ្យ​​មន្ត្រី​សង្ឃ​ស្រុកចេញ​វិធានការ​​ទប់ស្កាត់ដែលសារ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ព្រះ​សង្ឃ​វ័យ​ក្មេង​​និង​សិស្ស​ក្មេងៗ ខណៈដែល​មាន​ការ​ខក​ចិត្ត​ចំពោះ​រឿង​ដែល​កើត​ឡើង​​។​ ​ព្រះ​មហា (Phra Maha) Tonod បាន​មាន​ថេរៈដីកា​​ថា នេះជាមេរៀនមួយសម្រាប់វត្ត​អារាម​ ហើយនឹងធ្វើជាគំរូសម្រាប់ទីអារាម​ផ្សេងទៀត ឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត។

ព្រះ​ប៉ាឡាត់ សារ៉ាវុធ ថាណាវរ៉ូ (Sarawut Thanawaro) ជំនួយ​ការ​ព្រះ​ចៅ​អធិការ​វត្ត​ថាក្លង  (Wat Tha Klong) បាន​​ឱ្យ​ដឹង​ពេលដំបូងថា វត្ត​នេះ​ត្រូវ​បាន​ជន​បរទេស​ទាក់ទង​មក​​បង្រៀន​ភាសា​​បរទេស​។ វត្ត​ក៏​បាន​យល់​ស្រប​ដោយ​គិត​ថា វា​នឹង​មាន​ប្រយោជន៍​សម្រាប់​សិស្ស​​លោក​ណេន​ថ្មីថ្មោង​ និង​សិស្ស​ក្នុង​ការ​រៀន​សូត្រ​ពី​អ្នក​និយាយ​ជ​ន​ជាតិ​​ដើម។

ទោះជាយ៉ាងណាក៏ដោយ ពួកគេមិននឹកស្មានថាជនបរទេសទាំងនេះ ​បាន​បង្ហាត់​បង្រៀនពីសាសនាផ្សេងដោយសម្ងាត់ ដោយមានកូនណេន​ និងសិស្សអនុវត្តតាមបែប​នេះ​​ទេ​។ ភិក្ខុសាមណេរ​ថ្មីថ្មោង និង​សិស្ស​ខ្លះ​ដែល​មិន​អាច​យល់​ភាសា​ទាំង​ស្រុង​បាន​​ធ្វើ​តាម​។ នៅថ្ងៃអនាគត វត្ត​នេះ​នឹងត្រូវពិចារណា និងសាកសួរឱ្យបានហ្មត់ចត់បន្ថែមទៀត មុននឹងអនុញ្ញាតឱ្យមានព្រឹត្តិការណ៍បែបនេះកើតឡើងម្តងទៀត។ ពួកគេ​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ដល់​ព្រះសង្ឃ​ជាន់ខ្ពស់ និង​ស្ថាប័ន​ពាក់ព័ន្ធ។

​គ្រូ​បង្រៀន​សាសនានោះ​​គឺ​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​នៅឡើ​យ​ ដោយ​គាត់​សរសេរ​ជា​ភាសា​ភូមា និង​អង់គ្លេស។ គាត់មានគេ​ហ​ទំព័រផ្សព្វផ្សាយសកម្មភាពផ្សព្វផ្សាយសាសនារបស់គាត់នៅសាលាផ្សេងៗក្នុងប្រទេសថៃ។ គាត់កំណត់អត្តសញ្ញាណខ្លួនឯងថាជាអ្នកផ្សាយដំណឹងល្អ អ្នករស់ឡើងវិញ តន្ត្រីករ និងអ្នកបង្កើតមាតិកា​ឌីជីថល៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម