Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

បានផុស

នៅ

លោក​ឃួ​ង ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៣​កញ្ញា​នេះ បានធ្វើ​ដំណើរ​យ៉ាង​បន្ទាន់ ចេញពី​ខេត្ត​មណ្ឌល​គិរី​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​ការបាក់​កំណាត់​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ក្រោយពី​ឯក​លោក​ដឹកនាំ​ប្រតិភូ​សាលា​រា​ធានី​ភ្នំពេញ ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​កងទ័ព​ជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ការធ្វើ​ទស្សនកិច្ច​មើល​បង្គោលព្រំ​ដែន​លេខ​៦៥ ឡា​ប៉ា​ខេ​(​កម្ពុជា​-​វៀតណាម​) ក្នុងភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ សី​ម៉ា ខេត្ត​មណ្ឌល​គី​រី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ បាន​បាក់​ស្រុត​ជា​បណ្តើរៗ នា​រសៀល​ថ្ងៃទី​២៣​កញ្ញា​នេះ ហើយ​ការ​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​ពី​សំណាក់ លោក​ឃួ​ង ស្រេង ធ្វើឡើង​ដើម្បី​ស្វែងរក​មូលហេតុ ឈានទៅ​រក​ការទប់ស្កាត់​កុំ​ឱ្យ​បាក់​បន្ត និង​ការ​បញ្ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ចំពោះ​ប្រជាពលរដ្ឋ​អ្នកដំណើរ​និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​។

លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ផងដែរ​ថា ខណៈ​លោក​ឃួ​ង ស្រេង ចុះ​ពិនិត្យ លោក​បាន​ណែ​នាំ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រើប្រាស់​កម្លាំង​ជំនាញ ដាក់​ប៉ា​រ៉ា​ស​បិទ​ផ្លូវ ធ្វើការ​បុក​ស៊ី​ផាយ ជាមួយនឹង​ការ​ជួសជុល​កំណាត់​ផ្លូវ​ដែល​បាក់​ស្រុត​នេះ​ឡើងវិញ​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា កំណាត់​ផ្លូវ​បេតុង​ដែល​បាក់ស្រុត​នេះ​មាន​(​ប្រវែង ១៤៦​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​) ស្ថិតនៅ​ចំណុច​ខាងត្បូង​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។ ចំពោះ​មូលហេតុ​នៃ​ការបាក់​ស្រុត​ផ្លូវ​នេះ គឺ​ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃនេះ បណ្ដាល​ឱ្យ​ទឹក​ហូរ​ច្រោះ​ដី​ខាងក្រោម​ផ្លូវ និង​បាន​ធ្វើ​ឱ្យ​ដី​ទន់ជ្រាយ​រអិល​ទាំង​តួ​ថ្នល់ និង​បេតុង ទើប​មានការ​បាក់​ស្រុត​បែបនេះ​តែម្តង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម