ព័ត៌មានជាតិ
ឆ្នាំនេះ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុបថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៤នេះ នៅទូទាំងខេត្តតាកែវ មានបេក្ខជនសរុប ៩៣៤២នាក់ បានដាក់ពាក្យប្រឡង មានការថយចុះ ៦៥៧នាក់(ស្រី១៩៤នាក់) បេីធៀប និងឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ នារសៀលថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៤។

លោកប្រធានមន្ទីរបានបន្ថែមថា មណ្ឌលប្រឡងសរុបមាន ១៧មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន ០៥មណ្ឌល ស្មើនិង ១០០បន្ទប់ ថយចុះ៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១២មណ្ឌល ស្មើ២៨៥បន្ទប់ ថយចុះ១៥បន្ទប់។ បេក្ខជនប្រឡងមាន ៩៣៤២នាក់ (ស្រី៤៩៥៦នាក់) ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន២៤៣៩នាក់ ស្រី១៤៨៣ ថយចចុះ១៧៧នាក់ ស្រី៩៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជន ៦៩០៣នាក់ ស្រី៣៤៨២នាក់ ថយចុះ៤៨០នាក់ ស្រីថយចុះ៩៧នាក់។
លោក ឡោ វីរិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យប្រឡងទាំងនោះ គឺ៖
-បេក្ខជនចំណេះទូទៅមាន ៨២០២នាក់ ស្រី៤៥០៥ ថយចុះ៣២៩នាក់ ស្រីកេីន១៣នាក់។
-បេក្ខជនស្វៃរិនចំណេះទូទៅមាន ៩៩៣នាក់ ស្រី៤១០នាក់ ថយចុះ ២៧៩នាក់ស្រីថយចុះ១៨៣នាក់។
-បេក្ខជនបំពេញវិជ្ជាមាន ១២៨នាក់ ស្រី៤៥នាក់ ថយចុះ៣៣នាក់ ស្រី២២នាក់។
-បេក្ខជនស្វៃរិនបំពេញវិជ្ជាមាន ១៩នាក់ ស្រី០៥នាក់ ថយចុះ២នាក់៕
អត្ថបទ៖ វីរៈ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ