ព័ត៌មានជាតិ
សម្ដេចតេជោ រំលឹកពីការប៉ុនប៉ងធ្វើឃាដសម្ដេចមិនបានសម្រេចកាលពី២៤ឆ្នាំមុន
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកពីការប៉ុនប៉ងធ្វើឃាដមិនបានសម្រេចមកលើសម្ដេច កាលពី២៤ឆ្នាំមុនដោយគ្រាប់រ៉ុកែ្កតបេ៤០ នៅទីក្រុងសៀមរាប។ សម្ដេចបានបញ្ជាក់ថា ការប៉ុនប៉ងធ្វើឃាដមកលើសម្ដេចនេះ គឺដោយសារមានការចោទប្រកាន់សម្ដេចថា សម្ដេចជាអ្នកដឹកនាំផ្តាច់ការ។ នៅក្នុងហេតុការណ៍នោះ សម្ដេចក៏អរព្រះគុណដល់គ្រប់អង្គបារមី និងអរព្រះគុណព្រះពិរុណដែលបានបង្អាក់នៃការប៉ុនប៉ងធ្វើឃាដសម្ដេចដែលបញ្ជាដោយខ្សែភ្លើង។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ សម្ដេចតេជោបានសរសេររៀបរាប់ថា «ថ្ងៃទី២៤កញ្ញា ២០២៤នេះ គឺជាខួបលើកទី២៤ឆ្នាំ នៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាដមកលើរូបខ្ញុំនៅទីក្រុងសៀមរាប(24កញ្ញា1998.24កញ្ញា 2024)។ ពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី២៤ឆ្នាំមុន ខ្ញុំមិនគួរមានជីវិតរស់នៅដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែវាខុសត្រឹមតែមួយចំអាម ពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ»។
នៅក្នងសំណេរនេះ សម្ដេចក៏សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារសម្ដេច និងអរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹក ដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាន។ សម្ដេចសរសេររៀបរាប់ដូចច្នេះថា «សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹកដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លង មិនអាចផ្ទុះទាំង៤គ្រាប់បាន នៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង8.55នាទីតាមខ្សែភ្លើងពីចម្ងាយ»។
បើតាមសម្ដេចតេជោ ការប៉ុនប៉ងធ្វើឃាដមកលើសម្ដេចនេះ គឺដោយសារពួកគេចោទសម្ដេចថា ជាអ្នកដឹកនាំផ្តាច់ការ ខណៈដែលពួកគេជាឃាដករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ សម្ដេចសង្កត់ធ្ងន់ថា សម្ដេចមិនផ្តល់ឱកាសឲ្យក្រុមឃាដករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតសម្ដេច និងក្រុមគ្រួសារសម្ដេច ក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ សម្ដេចអាចនៅសល់ពេល១០ឆ្នាំ ២ដងឬ៣ដងទៀត ដើម្បីរារាំង និងដាក់ទោសពួកភេរវករទាំងនេះ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក