Connect with us

ព័ត៌មានជាតិ

១ សប្ដាហ៍ កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកជិត ៦ ម៉ឺនកន្លែង សម្រាប់បម្រើវិស័យធំៗ ៣

បានផុស

នៅ

ក្នុង​រយៈពេល ១ សប្តាហ៍​នេះ កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រមាណ​ជិត ៦ ម៉ឺន​កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៣ កញ្ញា ថា ចាប់ពី​ថ្ងៃ​ទី​ ២៣​ ដល់​ថ្ងៃទី ​២៩​ ខែកញ្ញា ​ឆ្នាំ​ ២០២៤ ​ខាងមុខនេះ ​ក្រសួង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ​៥៨ ៣០១ ​កន្លែង​ សម្រាប់​បម្រើ​ទៅលើ​វិស័យ​ធំៗ ​ចំនួន ​៣ ​ក្នុងនោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន​ ៤៥ ២៣១ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន​ ៣ ១៣៩ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ៩ ៩៣១ កន្លែង។

ក្នុង​នោះ ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ​៤ ០៥០​ កន្លែង ខេត្តកំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម ​១៣ ១៩៩ កន្លែង។ ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម​ ១០ ៣០០ កន្លែង។ រាជធានី​ភ្នំពេញ​មាន​ ៧ ៧១៦ កន្លែង ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម ៦ ២០៥ កន្លែង និង​ផ្នែក​សេវាកម្ម​ ១ ៥១១ កន្លែង។ ខេត្ត​ស្វាយរៀង​មាន​ចំនួន​ ៤ ៧៩៦​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​ ៤ ៥៣៦​ កន្លែង​ និង​សេវាកម្ម​ ២៦០ កន្លែង។ ខេត្ត​កណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម​ ៣ ៩៥២ កន្លែង។

ខេត្ត​តាកែវ​មាន​ ៣ ០៩៨ ​កន្លែង ​ក្នុងនោះ​ វិស័យ​ឧស្សាហកម្ម​ ៣ ១៤១​ កន្លែង​ និង​សេវាកម្ម​ ៧៧ កន្លែង។ ខេត្ត​កំពង់ចាម​មាន​តម្រូវការ​កម្លាំង​ពលកម្ម ​៣ ០៨០​ កន្លែង ​ក្នុង​នោះ ​ផ្នែក​វិស័យ​ឧស្សាហកម្ម ៣ ០៥២ កន្លែង និង​សេវាកម្ម ២៨ កន្លែង។ ខេត្ត​ក្រចេះ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ៣ ០៣២ កន្លែង​ ក្នុងនោះ​ផ្នែក​សេវាកម្ម ​៦ ​កន្លែង​ និង​កសិកម្ម​ ៣ ០២៦ កន្លែង។ ខេត្ត​ស្ទឹងត្រែង​មាន​តម្រូវការ​ ២ ៣១៥ កន្លែង ​ក្នុង​នោះ​ផ្នែក​សេវាកម្ម​ ១៥ កន្លែង​ និង​កសិកម្ម​ ២ ៣០០ កន្លែង និង​ខេត្ត​ផ្សេងៗ ​មាន​ ២ ២៦៣ កន្លែង ​ក្នុង​នោះ ​ឧស្សាហកម្ម​មាន​ ៨៨៩ កន្លែង សេវាកម្ម ១ ៣១៩ កន្លែង និង​កសិកម្ម ៥៥ កន្លែង។

ក្រសួង​ការងារ បាន​បន្ត​ទៀត​ថា កម្លាំង​ពលកម្ម​ជិត ៦ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅ​តាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន​ ៣៧ ៩៨៧ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៩ ១៣៦ កន្លែង កម្មករ​ក្នុង​ផលិតកម្ម​ចំនួន ១ ៦០២ កន្លែង អ្នកធ្វើការ​ក្នុង​កាស៊ីណូ ៣៩២ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ៥០៥ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​កន្លែង​ផលិត​ផលិតផល​ធ្វើ​ពី​ក្រណាត់ និង​រោមសត្វ ៥០០ កន្លែង អ្នកធ្វើការ​ផ្នែក​សិប្បកម្ម​ខាង​សម្ភារៈ​វាយនភណ្ឌ​ធ្វើ​ពី​ស្បែក ៥០០ កន្លែង អ្នក​បញ្ជា​គ្រឿងចក្រ​ផលិត​ថាមពល ៤៥៥ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង ១ ៤៣៣ កន្លែង អ្នកធ្វើ​ស្បែកជើង និង​អ្នក​ធ្វើការ​ពាក់ព័ន្ធ ៤៣៦ កន្លែង និង​មុខរបរ​ផ្សេងៗ ៥ ៣៥៥ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម