Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យនៅ​ព្រំប្រទល់​ខេត្ត​សៀមរាប​ជាមួយ​ខេត្តកំពង់ធំ​

បានផុស

នៅ

គិត​មកទល់ពេលនេះ ស្ថានភាព​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ក្នុង​សហគមន៍ នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួនហើយ​រាជរដ្ឋាភិបាល​ក៏បាន​បង្កើន​ការចាត់វិធានការ​កម្រិត​ខ្ពស់​បន្ថែមទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ​ឯកឩត្តម​ ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប និង​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ នៅក្នុង​ខេត្តសៀមរាប បានសម្រេច​ដាក់ចេញ​វិធានការ​ត្រួតពិនិត្យ​សុខភាព​នៅ​ចំណុច​ព្រំ​ប្រទល់​ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ការដឹក​ទំនិញ និង​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​ធម្មតា ដោយ​មិនមាន​ការហាមឃាត់​នោះឡើយ ដោយ​គ្រាន់តែ​មាន​ការ​ត្រួតពិនិត្យ​សុខភាព​។​

ដូចនេះ ចាប់ពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ក៏បាន​ដាក់​ដំណើរ​ត្រួតពិនិត្យ​សុខភាព​បឋម និង​ស្រង់​ស្ថិតិនៅ​ចំណុច​ព្រំប្រទល់​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ព្រមទាំង​ណែនាំ​ឲ្យ​អនុវត្ត​ការ​ស្កែ​ន QR Code Stop COVID-19 “​ទប់ស្កាត់ ជំងឺ​កូន​វីដ​១៩”​ផងដែរ​។​

សូម​បងប្អូន​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​នេះ ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមការងារ​ដែល​ប្រ​ចាំការ​នៅ​ទីនោះ​កុំបី​ខាន​៕

អត្ថបទ ៖ គឿន វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម