ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ណែនាំក្រុមការងារជំនាញឱ្យចុះជួយគាំទ្រ សាលារៀនគំរូ ដោយផ្ទាល់
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារជំនាញឱ្យចុះជួយគាំទ្រ និងពិនិត្យនៅសាលារៀនគំរូដោយផ្ទាល់។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើង ក្នុងឱកាស រដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការងារចុះជួយគាំទ្រសាលារៀនគំរូ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ក្រុមការងារជំនាញបានរាយការណ៍ជូនអង្គប្រជុំអំពី របាយការណ៍វឌ្ឍនភាពការអនុវត្តកម្មវិធីចុះគាំទ្រ ការអនុវត្តស្តង់ដាសាលារៀនគំរូក្នុងក្របខណ្ឌ ១. គម្រោង USESDP-2 ២. គម្រោង STEP UP ៣. គម្រោង GEIP ៤. ការប្រើប្រាស់ថវិការដ្ឋ សម្រាប់ការងារចុះជួយសាលារៀនគំរូ។

ដើម្បីធានាបាននូវនិរន្តភាព និងប្រសិទ្ធភាពការងារ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារជំនាញឱ្យចុះជួយគាំទ្រ និងពិនិត្យនៅសាលារៀនដោយផ្ទាល់ បង្កើតឱ្យមានប្រព័ន្ធរបាយការណ៍ និងយន្តការចុះជួយគាំទ្ររួម ដែលមានស្តង់ដាតែមួយ ទោះក្នុងក្របខណ្ឌគម្រោងមួយណាក៏ដោយ ប្រើប្រាស់ធនធានឱ្យបានត្រឹមត្រូវ, មានគ្រូបង្គោលសម្រាប់បង្វិក ឬបង្ហាត់ណែនាំពីវិធីសាស្ត្របង្រៀនថ្មីនៅតាមសាលារៀន, មានប្រព័ន្ធសម្រាប់ពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំ ក៏ដូចជារបាយការណ៍សង្ខេបរាល់ការចុះជួយ ដោយត្រូវបង្ហាញពីគោលបំណង សមាសភាពក្រុមការងារ និងសកម្មភាពការងារចុះជួយ ដើម្បីងាយស្រួលក្នុងការគាំទ្រ និងវាយតម្លៃវឌ្ឍនភាពការងារ និងបានគូសបញ្ជាក់ថា ការរៀបចំឱ្យមានប្រព័ន្ធរឹងមាំច្បាស់លាស់នេះ នឹងធ្វើឱ្យការអនុវត្តគម្រោងចុះជួយគាំទ្រសាលាគំរូមាននិរន្តភាព។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំស្តង់ដាសាលារៀនគំរូ កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ជាខ្នាតគំរូមួយសម្រាប់កំណត់វិសាលភាព និងវាស់វែងការអនុវត្តរបស់សាលារៀន ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព និងគុណភាពអប់រំ ដែលសមស្របតាម និងបរិបទរបស់ប្រទេសកម្ពុជា។

ស្តង់ដាសាលារៀនគំរូតាមកម្រិតសិក្សានីមួយៗ បានបែងចែកជាស្តង់ដាចំនួន ៥ រួមមាន៖ ស្តង់ដាទី១. លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២. ការបង្រៀន និងរៀន ស្តង់ដាទី៣. ការចូលរួមរបស់សហគមន៍ ស្តង់ដាទី៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង ស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ