Connect with us

ព័ត៌មានជាតិ

មន្ត្រីទូត ថា កត្តាសន្តិភាព បានផ្ដល់ទំនុកចិត្តដល់ទេសចរអង់គ្លេសមកកម្ពុជាច្រើនជាងមុន

បានផុស

នៅ

កត្តាសន្តិភាព និងសន្តិសុខល្អប្រសើរនៅកម្ពុជា បានផ្ដល់ជាទំនុកចិត្តទៅកាន់ភ្ញៀវទេសចរណ៍អង់គ្លេសឱ្យធ្វើដំណើរមកកម្សាន្តកម្ពុជាកើនឡើងជាលំដាប់ គួរឱ្យកត់សម្គាល់។ នេះជាការលើកឡើងរបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ពោលសរសើរចំពោះកត្តាសន្តិភាព និងសន្តិសុខដ៏ល្អប្រសើរនៅកម្ពុជា ហើយលោក បានថ្លែងសាទរចំពោះលោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានបំពេញតួនាទីរក្សាសន្តិភាព និងសន្តិសុខនៅកម្ពុជាបានយ៉ាងល្អ ដោយអះអាងថា លទ្ធផលនេះបាននាំឱ្យមានកំណើនភ្ញៀវទេសចរណ៍អង់គ្លេសមកកាន់កម្ពុជាច្រើនលើសលប់។

ក្នុងជំនួបជាមួយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឯកអគ្គរាជទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ជាសេនាធិការ បានខិតខំប្រឹងប្រែងបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធ E-Visa ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកាន់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកឯកអគ្គរាជទូតអង់គ្លេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងអង់គ្លេស។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឯកអគ្គរាជទូតអង់គ្លេស ដែលបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដោយបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា។

ប្រមុខក្រសួងមហាផ្ទៃ ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ រយៈពេលជាង៧ទសវត្សរ៍មកនេះ ប្រកបដោយមិត្តភាពល្អ និងមានភាពជាដៃគូស្ទើគ្រប់វិស័យ ហើយលោក អរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យជាច្រើន ពិសេសវិស័យអប់រំ ដែលរដ្ឋាភិបាលអង់គ្លេសតែងតែផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាបន្តការសិក្សាជាន់ខ្ពស់នៅចក្រភពអង់គ្លេស តាមរយៈកម្មវិធីអាហារូបករណ៍។

លោក ចាត់ទុកថា នេះបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលធនមនុស្សសម្រាប់កម្ពុជាក្នុងដំណើរការអភិវឌ្ឍសង្គមជាតិសម្រាប់រយៈពេលយូរអង្វែង។ លោក ស សុខា ក៏បានជឿជាក់ថា កម្ពុជា និងអង់គ្លេស នឹងខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនកាន់តែខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម