ព័ត៌មានជាតិ
គណៈមេធាវីកម្ពុជា នឹងដឹកនាំមេធាវី ៣០០នាក់ ទៅទស្សនកិច្ចតំបន់ព្រំដែននៅខេត្តត្បូងឃ្មុំ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស ជ្រើសរើសសហភាតា និងបុគ្គលិកគណៈមេធាវីចំនួន ៣០០នាក់ ទៅទស្សនកិច្ចតំបន់ព្រំដែននៅខេត្តត្បួងឃ្មុំឥតគិតថ្លៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។

នៅក្នុងសេចក្តីប្រកាសរបស់គណៈមេធាវីបង្ហាញថា ដំណើរទស្សនកិច្ចព្រំដែន ខេត្តត្បូងឃ្មុំនេះ នឹងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ រយៈពេលមួយថ្ងៃពេញ ក្នុងគោលបំណងឱ្យសហភាតា និងបុគ្គលិកគណៈមេធាវីទាំងអស់បានឃើញផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងក្នុងខេត្តត្បូងឃ្មុំ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន ការបោះបង្គោលព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាជនដែលរស់នៅក្នុងខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។

ចំពោះការចំណាយផ្សេងៗអំឡុងពេលធ្វើដំណើរ អ្នកចូលរួមមិនតម្រូវឱ្យបង់ប្រាក់នោះទេ ពោល គឺរាល់ការចំណាយទាំងអស់ អាហារ ភេសជ្ជៈ នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ រួមទាំងការចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយនាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា។ គណៈមេធាវីកម្ពុជា បញ្ជាក់ថា រាល់ការចំណាយក្នុងដំណើរទស្សនកិច្ចនេះ មិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឡើយ។
សម្រាបសហភាតា និងបុគ្គលិកគណៈមេធាវី ដែលចង់ចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបំពេញឈ្មោះតាម Google Form ឬស្គែន QR Codeដែលគណៈមេធាវីបានប្រកាស ហើយឈប់ទទួលពាក្យនៅថ្ងៃទី២៤ ខែកញ្ញា ម៉ោង១៧៖០០នាទី៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ