ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី៖ការទូតសភាកម្ពុជា-ចិន មានសន្ទុះខ្លាំងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក
ប្រធានរដ្ឋសភាកម្ពុជា បានបង្ហាញក្តីរីករាយនៅពេលកិច្ចសហប្រតិបត្តិការសភាកម្ពុជា និងចិន មានសន្ទុះខ្លាំងទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ជឿទុកចិត្ត យោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅចំពោះសមភាគី គឺលោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងពិធីលៀងសាយភោជន៍ជូនប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅរាត្រីទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្ដេច ឃួន សុដារី បានថ្លែងអំណរគុណចំពោះលោក ចាវ ឡឺជី និងសហការី ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូ ចាប់តាំងពីបានមកដល់ប្រទេសចិន ទាំងក្នុងរដ្ឋធានីប៉េកាំង និងខេត្តក្វាងតុង ដែលគណៈប្រតិភូបានឆ្លងកាត់។

ជាការកត់សម្គាល់ តបតាមការអញ្ជើញរបស់លោក ចាវ ឡឺជី សម្តេច ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយត្រូវបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង និងក្រុងសៀងហៃ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ គឺត្រូវបានកំណត់ថា ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយប្រទេសទាំងពីរ បានជំរុញការផ្លាស់ប្តូរទ្វេភាគីនៅគ្រប់កម្រិត និងគ្រប់វិស័យ។ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន បេះដូងនិងបេះដូង នេះហើយជាសសរគ្រឹះដ៏រឹងមាំក្នុងការទ្រទ្រង់ និងពង្រឹងចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី។

លោក ចាវ ឡឺជី បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិន បានឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយ និងការដកស្រង់បទពិសោធគ្រប់រសជាតិនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ បានធ្វើឱ្យចំណងមិត្តភាពមួយនេះកាន់តែរឹងមាំ និងជឿជាក់គ្នាយ៉ាងខ្លំាង ប្រៀបដូចជាដើមឈើដែលបានចាក់ឫសយ៉ាងជ្រៅ នាំនូវផលប្រយោជន៍ជាច្រើនដល់គ្នាទៅវិញទៅមក។
លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក៏បានរំឭកនូវព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា “មិត្តភាពរវាងកម្ពុជា-ចិន ប្រៀបបាននឹងផ្កា ដែលមិនក្រៀមស្វិតស្រពោន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ