Connect with us

ព័ត៌មានជាតិ

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

បានផុស

នៅ

តាម​រយៈ​គម្រោង​មូលនិធិ​រេដបូក​កែវសីមា​ បាន​ធ្វើ​ឲ្យ​សហគមន៍​ជនជាតិ​ភាគ​តិច​ភូមិ​ពូ​ត្រុំ​ក្នុង​សង្កាត់​រមនា ក្រុង​សែនមនោរម្យ​ បាន​ដាំដុះ​បន្លែ​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ធំ​ទូលាយ​ល្អ​ប្រសើរ​ជាង​មុន​ ថែម​ទាំង​អាច​លក់​បាន​ថ្លៃ​បាន​ចំណូល​កើន​ឡើង​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផល្លី កសិករ​ដាំ​បន្លែ​នៅ​សហគមន៍​ជនជាតិ​ភាគ​តិច​ភូមិ​ពូ​ត្រុំ​ ក្នុង​សង្កាត់​រមនា​បាន​គូស​បញ្ជាក់​ថា កន្លងទៅ​ការ​ដាំដុះ​បន្លែ​នៅ​ក្នុង​សហគមន៍​ប្រឈម​មុខ​ពិបាក​រឿង​ទីផ្សារ និង​ខ្វះ​បច្ចេកទេស​ដែល​ដាំដុះ​រង​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ចង្រៃ។ ប៉ុន្តែ​ក្នុង​រយៈពេល ៣ ឆ្នាំ​នេះ ដោយ​ទទួល​បាន​ការ​គាំទ្រ​តាម​រយៈ​គម្រោង​មូលនិធិ​រេដបូក​កែវសីមា បាន​ផ្តល់​បច្ចេកទេស​នៃ​ការ​ដាំដុះ​បន្លែ​ដែល​ធ្វើ​ឲ្យ​ទិន្នផល​កើន​ឡើង​ជាង​មុន ថែម​ទាំង​មិន​ពិបាក​រក​ទីផ្សារ​និង​លក់​បាន​ថ្លៃ​ថែម​ទៀត។

លោក​បន្ត​ថា សហគមន៍​ដាំ​បន្លែ​នៅ​ភូមិ​ពូត្រុំ​ដែល​មាន​សមាជិក​ជាង ៦០ គ្រួសារ បាន​ដាំដុះ​បន្លែ​តាម​រដូវ​កាល​ដូចជា​ស្ពៃ​ក្តោប ស្បែ​ក្រញាញ់ ការ៉ុត​ ឆៃថាវ រួម​ទាំង​បន្លែ​គួបផ្សំ​ផ្សេង​ទៀត​ដូចជា​ម្ទេស​អាចម៍​សត្វ ស្លឹង​ងប់ ល្ពៅ ននោង​ ត្រឡាច និង​បន្លែ​តាម​តំបន់​មួយ​ចំនួន​ទៀត។

ដាំដុះលើផ្ទៃដី​ទំហំជាង ១០០ ម៉ែត្រ​ការ៉េ​ ​លោក ផល្លី អះអាង​ថា​ ការ​ដាំដុះ​បន្លែ​គ្រប់មុខ​​អាច​ឲ្យលោក​​រក​ចំណូលបានមួយ​ខែ​ពី ១ លាន ទៅ ២ លាន​រៀល​ ដែល​ចំណូល​នេះ​អាច​យក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​​បន្លែ​ដែលដាំ​ដុះ​ដោយធម្មជាតិ​មិន​ប្រើប្រាស់​ជី​គីមី ក៏​​អាច​យក​ទៅ​ប្រើប្រាស់​ហូប​ក្នុង​គ្រួសារ​ប្រកប​ដោយ​សុវត្ថិភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម