ព័ត៌មានជាតិ
បេក្ខជន ៤ក្រុមនឹងប្រកួតជជែកដេញដោលពីបញ្ហាស្ត្រី និងយេនឌ័រនៅចុងខែនេះ
បេក្ខជន ៤ ក្រុម នឹងប្រកួតជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» នៅថ្ងៃទី ២៩ កញ្ញា ២០២៤ វេលាម៉ោង១ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច ដើម្បីលើកកម្ពស់ការយល់ដឹងពីប្រធានបទពាក់ព័ន្ធនឹងផ្នត់គំនិតយេនឌ័រ ព្រមទាំងសមភាពយេនឌ័រ។
បើតាមក្រុមការងារ RULErs បានឱ្យដឹងថា កម្មវិធីប្រកួតជជែកដេញដោល «ទស្សនៈយុវជន» រដូវកាលទី៤ ផ្តោតលើមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» ដែលត្រូវបានសហការរៀបចំរវាង NGO-CEDAW និង RULErs ។ មកដល់ពេលនេះ បេក្ខជន បានឈានមកដល់ដំណាក់កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានបេក្ខជន ៤ក្រុម គឺក្រុម ឃ្ញុំមាលា, នារីបញ្ចយុទ្ធ, GEN Z’S GENIUS, និងក្រុមស្រមោចក្រហម ដែលក្នុងចំណោម ៤ ក្រុមនេះ មានតែពីរក្រុមប៉ុណ្ណោះនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ប្រភពដដែលបន្តថា ប្រធានបទដែលលើកយកមកប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានពីរធំៗ ដែលនឹងមានការប្រកួតពីរគូផ្សេងគ្នា។ ក្រុមឃ្មុំមាលា និងក្រុម GEN Z’S GENIUSនឹងប្រកួតគ្នាជជែកដេញដោលលើប្រធានបទ «ការកំណត់ចំនួនកូតាស្រ្តី និងអ្នកមានអត្តសញ្ញាណយេនឌ័រចម្រុះក្នុងវិស័យការងារជាកាតាលីករឱ្យមានសមភាពយេនឌ័រក្នុងសង្គម»។ ចំណែកឯក្រុមនារីបញ្ចយុទ្ធ និងក្រុមស្រមោចក្រហម នឹងប្រកួតគ្នាលើប្រធានបទ «ការបង្កើនចំនួនស្រ្តីក្នុងតួនាទីដឹកនាំ និងសម្រេចចិត្តគឺជាកត្តាដ៏មានប្រសិទ្ធភាពក្នុងការកសាងសង្គមដែលមិនមានការរើសអើងផ្អែកលើយេនឌ័រ»។
ទម្រាំមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បេក្ខជនទាំង៤ក្រុម សរុបមានបេក្ខជន១៦ រូប បានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ការដាក់ពាក្យតាមអនឡាញ ការសម្ភាស ការបណ្តុះបណ្តាលពីរលើក ដែលណែនាំពីមូលបទនៃការប្រកួតនៅឆ្នាំនេះ ព្រមទាំងវិធីសាស្ត្រក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោលផងដែរ។ ចំពោះការណែនាំ គឺត្រូវបានបណ្តុះបណ្តាលដោយអ្នកដែលមានបទពិសោធន៍ដូចជា បុគ្គលិកនៃ NGO-CEDAW អ្នកនាង សៀក ពេជ្ររចនា និងលោក ងួន វ៉ាយុ ដែលជាអ្នកមានបទពិសោធន៍ និងទទួលបានជ័យលាភីក្នុងការប្រកួតជាច្រើនទាំងកម្មវិធីថ្នាក់ជាតិ។
នៅក្នុងការជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ «ទស្សនៈយុវជន» រដូវកាលទី៤ នឹងមានការចូលរួមដាក់ពិន្ទុដោយគណៈកម្មការជំនាញ៣រូប ក្នុងការវាយតម្លៃ គឺ កញ្ញា អយ ម៉ារីនី លោក សោម ទីណា និង សុទ្ធ ពៅសំណាង។ គណៈកម្មការទាំង៣រូប សុទ្ធតែជាអ្នកដែលមានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងស្រ្តី ផ្នត់គំនិតយេនឌ័រ ការងារសង្គម និងបច្ចេកទេសនៅក្នុងការជជែកដេញដោល។
ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កញ្ញា ២០២៤ ដែលនឹងធ្វើនៅទីតាំង Poulo Wai Hotel & Apartments ចាប់ពីម៉ោង ១ថ្ងៃត្រង់ ដល់ម៉ោង ៦ ល្ងាច។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះ សូមចូលទៅកាន់តំណភ្ជាប់ចុះឈ្មោះឱ្យបានរួសរាន់ ព្រោះចំនួនមានកំណត់។ គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាលើកទី៤ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធស្រ្តី និងសមភាពយេនឌ័រ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»