Connect with us

ព័ត៌មានជាតិ

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

បានផុស

នៅ

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ​ជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ដោយនៅខ្វះតែ ០,៦០ ម៉ែត្រទៀត។ គិតត្រឹមព្រឹកនៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ មានកម្ពស់ ២១,៤០ ម៉ែត្រ បើប្រៀបធៀបទៅនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹកត្រឹមតែ ១៨,៩១ម៉ែត្រ មានការកើនឡើង ២,៤៩ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង នៅព្រឹកថ្ងៃ២៤ ខែកញ្ញា គណៈកម្មាធិការគ្រប់គ្រងក្រុមហន្តរាយខេត្តក្រចេះបានឲ្យដឹងថា តាមការព្យាករណ៍​របស់ក្រសួងជំនាញ បានឃើញថាទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ អាច​ហក់ឡើងដល់កម្ពស់ ២១,៧៣ ក្នុងរយៈពេល​ប៉ុន្មានថ្ងៃខាងមុខនេះ ដែល​ស្ថានភាពបែបនេះនឹងបង្កឲ្យមានទឹកជំនន់គ្រប់ពេលវេលាក្នុងមូលដ្ឋានខេត្តក្រចេះ។

គណៈកម្មការគ្រប់គ្រងគ្រោះមន្តរាយខេត្តក្រចេះ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តក្រចេះ ជាពិសេសគ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក ជាដើម ត្រៀម​ស្បៀង និង​សម្ភារៈចាំបាច់​មានដូចជា៖

១. វេចខ្ចប់អាហារ សម្ភារៈ និងឯកសារសំខាន់ៗទុកជាមុន
២. ប្រមូលនឹងទុកដាក់ភោគផលកសិកម្ម ដែលអាចប្រឈមទៅនឹងទឹកជំនន់ដែលអាចខូចខាតបាត់បង់ធ្ងន់ធ្ងរ
៣. បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬ ចេញទៅនេសាទដាច់ខាត
៤. ចងរឹតផ្ទះសំបែងឲ្យបានរឹងមាំ
៥. ណែនាំកូនចៅកុំឱ្យនៅជិតឬលេងតំបន់ងាយរងគ្រោះ
៦. សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវជម្លៀសទស្សនៈនៅបណ្ដោះសន្ន ។ ៧. ចែករំលែកព័ត៌មានបន្តទៅដល់អ្នកដទៃ
៨. យកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤

ដោយ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម