Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ចិន សន្យាកៀរគរអ្នកទេសចរ វិនិយោគិនចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយចិន បានសន្យានៅចំពោះមុខប្រធានរដ្ឋសភាកម្ពុជា ថា នឹងជួយកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួនឱ្យមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន លោក វ៉ាង ហ៊ូនីង បានជម្រាបសម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងវិនិយោគិនចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង។

លោក វ៉ាង ហ៊ូនីង បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង។

សម្តេច ឃួន សុដារី និងលោក វ៉ាង ហ៊ូនីង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថា នឹងជំរុញបន្ថែមទៀតការបន្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងពីរឱ្យចេញជាលទ្ធផលជាក់ស្តែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

សម្តេច ឃួន សុដារី បានបង្ហាញក្ដីសង្ឃឹមថា ចិននឹងបន្តជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតជាអាទិ៍ វិស័យកសិ-ឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង។ សម្ដេច បន្តថា កម្ពុជាត្រូវការជាចាំបាច់នូវការជំរុញបន្ថែមទៀតផ្នែកពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស។

ម្យ៉ាងវិញ កម្ពុជា-ចិន ត្រូវប្រឹងប្រែងក្នុងការជំរុញឱ្យសម្រេចបាននូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។

លោកប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន បានអបអរសាទរជាថ្មីជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី៧ និងជាស្រ្តីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានកាន់តួនាទីជាន់ខ្ពស់នេះ។ លោក បន្តថា ក្នុងនាមប្រធានរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ចិន ផងនោះ ក៏បានបង្ហាញពីឆន្ទៈមោះមុតរបស់សម្តេចនៅក្នុងការចូលរួមថែរក្សា និងលើកកម្ពស់ចំណងមិត្តភាពកម្ពុជានិងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក វ៉ាង ហ៊ូនីង សង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កម្ពុជានឹងរីកចម្រើនកាន់តែឆាប់រហ័ស សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកបញ្ជាក់ថា ក្នុងនាមមិត្តដែកថែប ចិននឹងគាំទ្រកម្ពុជាដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម