Connect with us

ព័ត៌មានជាតិ

ប.ស.ស ផ្សព្វផ្សាយរបបភាគទានដោយស្ម័គ្រចិត្តអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈដល់មន្ត្រីក្រសួងយុត្តិធម៌

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​កាលពី​រសៀល​ថ្ងៃទី ​២៣ ខែកញ្ញា ឆ្នាំ​ ២០២៤​ រៀបចំ​ពិធី​ផ្សព្វផ្សាយ​ស្តីពី “​ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​” ជូន​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ផ្សព្វផ្សាយ​ដែល​ធ្វើឡើង​នៅ​សាលប្រជុំ​ធំ នៃ​ក្រសួងយុត្តិធម៌​នេះ​ស្ថិតក្រោម​សហ​ធិបតី​លោកស្រី អ៊ឹង វី​ណា អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក​ ហ៊ី​វ រស្មី អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក ប៉ែន នរៈ​វុ​ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង​លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា ៦០ រូប។

លោក ប៉ែន នរៈ​វុ​ធ អគ្គនាយករង ប​.​ស​.​ស​. បានឱ្យដឹងថា ​ពិធី​ផ្សព្វផ្សាយ​ខាងលើនេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ ច្បាស់លាស់ ទៅលើ​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម សម្រាប់​អ្នក​ក្នុងបន្ទុក​របស់​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ ដែល​រួមមាន សហព័ទ្ធ (​ប្តី ឬ​ប្រពន្ធ​) និង​កូន​ក្នុងបន្ទុក​របស់​មន្ត្រី​សាធារណៈ សំដៅ​ធានា​ដល់​ការលើកកម្ពស់​សុខុមាលភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​បំណាច់​ខែកក្កដា​ ឆ្នាំ​ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​សមាជិក​សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់​ហើយ​ នៅ​ទូទាំង​ប្រទេស។

ក្នុងនោះ​ សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​មាន​ចំនួន ៤៤០ ៣៦៥​ នាក់​ សមាជិក ប​.​ស​.​ស​. ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ១ ៦៤៣ ៩៨៧​ នាក់ សមាជិក​ ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ២៨៣ ៤២១​ នាក់ និង​សមាជិក ប​.​ស​.​ស ដែល​ជា​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៨៧ ៩០៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៧ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍២៤ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម