Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី ៣ នៅ​រសៀល​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ ​២០២៤ នេះ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវលំ​មួយ​ខ្សែ​ ស្ថិត​ក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​រង​ការ​ខូចខាត​ទ្រុឌទ្រោម ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នា​រដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី ៣ បានឱ្យដឹងថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ផ្លូវលំ​មួយ​ខ្សែ​ខាង​លើ​នេះ​មាន​ជង្ហុក​ច្រើន សម្បុក​មាន់ ពិបាក​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ​ផ្សេងៗ និង​ធ្វើ​ដំណើរ ទើប​លោក​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ជាក់ស្ដែង ហើយ​បាន​ដាក់​គ្រឿងចក្រ​ឈូស​ពង្រាប​ដី​ឱ្យ​ស្មើ រួច​ចាក់​ថ្ម​គ្រួស​ក្រាល​ពី​លើ ដើម្បី​ឱ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ​មួយ​គ្រា​សិន​នា​រដូវវស្សា​នេះ។

លោក វ៉ា សាវឿន ចៅសង្កាត់ បាន​បន្ត​ទៀត​ថា ផ្លូវ​ខាង​លើ មាន​ប្រវែង​ទទឹង ៨ ម៉ែត្រ បណ្ដោយ ៣៥០ ម៉ែត្រ និង​ជា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង​របស់​សង្កាត់ នា​ឆ្នាំ ២០២៥ ខាងមុខនេះ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម