Connect with us

ព័ត៌មានជាតិ

កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ចូលរួម​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន ជួយ​មី​យ៉ាន់​ម៉ា ឲ្យ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​

បានផុស

នៅ

កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ចូលរួម​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន ជួយ​មី​យ៉ាន់​ម៉ា ឲ្យ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​
​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែមីនា នេះ រាជរដ្ឋាភិបាល​ម្ពុ​ជា តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានបញ្ជាក់​ជំហរ​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជានិច្ច ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា ឲ្យ​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ ទោះជា​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ​កី្ត ដែល​ស្របតាម​គោលការណ៍​អាស៊ាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​លោក កុយ គួ​ង បានបញ្ជាក់​នៅលើ​សេចក្តី​ថ្លែង​ការ​ណ៏​របស់ខ្លួន​ថា ក្នុងនាម​ជា​មិត្ត និង​ជា​សមាជិក​សហគមន៍​អាស៊ាន កម្ពុជា​ក៏ដូចជា​គ្រប់​រដ្ឋ​សមាជិក​អាស៊ាន​ឯទៀត និង​សហគមន៍​អាស៊ាន​ទាំងមូល កំពុង​តាមដាន​យ៉ាង​ជិតដិត​នូវ​ស្ថានការណ៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ហើយ​មានការ​សោកសៅ​ដោយបាន​ឃើញ​នូវ​ការកើនឡើង​នៃ​អំពើ​ហឹ​ង្សា ដែល​បណ្តាលឱ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​។ លោក​បន្តថា ទន្ទឹមនឹង​ការគោរព​គោលការណ៍​ស្នូល នៃ​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន កម្ពុជា​បាន​គាំទ្រ “​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​ស្តីពី​ការវិវត្ត​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​” ដែល​បានចេញ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០២១ និង “​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​ស្តីពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​” ចេញ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ដ៏​ស្មោះត្រង់ ដើម្បី​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​


​ដូច​បានលើកឡើង​ក្នុង​អន្តរាគមន៍​របស់លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា “​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ទោះជា​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ​កី្ត ដែល​ស្របតាម​គោលការណ៍​អាស៊ាន ពោលគឺ​តាម​មាគ៌ា​អាស៊ាន របស់​យើង ដែល​គ្រប់ភាគី​ទាំងអស់​អាច​ទទួលយក​បាន​។ ក្នុង​ស្មារតី​នេះ កម្ពុជា​ក៏​គាំទ្រ​ផងដែរ​ដល់ ការជួយ​សម្របសម្រួល​របស់​ប្រធាន​អាស៊ាន ក៏ដូចជា​អគ្គលេខាធិការ​អាស៊ាន ប្រកបដោយ​លក្ខណៈ​វិជ្ជមាន សន្តិភាព និង​ស្ថាបនា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២៣ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម