ព័ត៌មានជាតិ
ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA
កាលពីថ្ងៃយប់សុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ផ្ដួចផ្ដើមឱ្យមានកិច្ចសហប្រតិបត្តិការនេះរយៈពេល២៥ឆ្នាំមកនេះ។ តើដើម្បីដកខ្លួនចេញពីកិច្ចសហប្រតិបត្តិនេះ តើកម្ពុជាត្រូវបំពេញនីតិវិធីអ្វីខ្លះ?

នៅក្នុងកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់មាត្រា២២ បានឱ្យដឹងថា ក្នុងករណីភាគីមួយសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ភាគីនោះត្រូវជូនដំណឹងជាមុនទៅភាគីដទៃទៀតជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៦ខែ តាមផ្លូវការទូត ហើយភាគីពីរផ្សេងទៀត អាចអនុវត្តកិច្ចព្រមព្រៀងនេះបន្ត។កិច្ចព្រមព្រៀងនេះត្រូវស្ថិតនៅជាធរមាន លុះត្រាតែបានបញ្ចប់ ដោយការយល់ព្រមទៅវិញទៅមកជាលាយលក្ខណ៍អក្សរពីបណ្តាភាគី។ ការបញ្ចប់ត្រូវចូលជាធរមានក្នុងរយៈពេល ៦ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការយល់ព្រមទៅវិញ ទៅមករបស់បណ្តាភាគី។ ចំពោះការរៀបចំដែលបានធ្វើឡើងនៅមុនកាលបរិច្ឆេទនៃការបញ្ចប់កិច្ចព្រមព្រៀងនេះ បទប្បញ្ញាត្តិពាក់ព័ន្ធនានានៃកិច្ចព្រមព្រៀង ត្រូវស្ថិតនៅជាធរមានសម្រាប់ការរៀបចំនោះ រហូតដល់មានការ បញ្ចប់សព្វគ្រប់។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ គឺព្រោះតែក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយថ្មីៗនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ និងមូលហេតុដោយសារតែរដ្ឋាភិបាលគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។

អនុវត្តន៍តាមនីតិវិធីដែលបានចែងក្នុងកិច្ចព្រមព្រៀង រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង