ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ សម្តេចតេជោ ជាមេដឹកនាំខ្លាំងពូកែពិតប្រាកដ មិនអាចប្រកែកបាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា «សម្តេចតេជោ ហ៊ុន សែន គឺជាអច្ឆរិយបុគ្គល និងជាមេដឹកនាំខ្លាំងពូកែពិតប្រាកដ មិនអាចប្រកែកបាន»។ លោកបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធផ្លូវការ និងផ្សព្វផ្សាយសៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះ បានបញ្ចាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុត និងលេចធ្លោបំផុតមួយរូបក្នុងឆាកនយោបាយកម្ពុជា នាចុងសតវត្សរ៍ទី២០ ដើមសតវត្សរ៍ទី២១ នេះ ដែលថ្នាក់តំបន់ និងពិភពលោកបានស្គាល់។ លោកបន្តថា សម្តេចតេជោ ជាអ្នកនយោបាយដែលមានបទពិសោធមួយរូប ហើយក៏ជាអ្នកកាន់តំណែងជានាយករដ្ឋមន្ត្រីយូរបំផុតក្នុងប្រវត្តដឹកនាំប្រទេស។ ស្នាដៃ និងបទពិសោធរបស់សម្តេចតេជោ បានប្រែក្លាយប្រទេសដ៏មហាកំសត់មួយនេះ ចេញពីគំនរកំសត់ ដែលផែនដីខ្មែរទាំងមូលក្រាលដោយឈាម និងទឹកភ្នែក ឱ្យក្លាយជាប្រទេសដែលស្គាល់ការអភិវឌ្ឍមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យសង្គ្រាម។
ជាក់ស្តែង ប្រទេសកម្ពុជា បានអភិវឌ្ឍចេញពីគំនរផេះផង់ក្រោយជំនាន់ពលពត ដែលមានអគារខ្ពស់ៗ ផ្សារទំនើប ផ្លូវ Highway ផ្លូវល្បឿនលឿន ជាដើម។ ការអភិវឌ្ឍទាំងនេះ បានផ្លាស់ប្តូរប្រទេសកម្ពុជា ក្រោមស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ។ ទាំងអស់នេះ ជាទេពកុសលដឹកនាំដ៏អស្ចារ្យរបស់តម្តេចតេជោ ដែលមិនមានអ្នកណាអាចប្រកែកបាន។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា។

លោកបន្ថែមថា នៅកម្ពុជាអ្នកដែលបានលះបង់ដើម្បីសិទ្ធិមនុស្សពិតប្រាកដ និងធំបំផុត គឺសម្តេចតេជោ ហ៊ុន សែនព្រោះខ្មែររាប់លាននាក់ត្រូវបានផ្តល់កំណើតទី២ ចេញពីរបបខ្មៅងងឹតនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលនេះគឺជាលការលះបង់ធំធេង មិនគួរមើលរំលង៕
ដោយ៖ គេន ម៉ាលិះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ