ព័ត៌មានជាតិ
ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាសារមន្ទីរប្រវត្តិសាស្រ្តរបស់បក្សកុម្មុយនីស្តចិន
ថ្ងៃទី៣នៃដំណើរទស្សនកិច្ចផ្លូវការនៅចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាសារមន្ទីរបក្សកុម្មុយនីស្តចិន ដែលជាកន្លែងប្រវត្តិសាស្រ្តដ៏មានប្រជាប្រិយល្បីល្បាញមួយរបស់ប្រទេសចិន។
សារមន្ទីរបក្សកុម្មុយនិស្តចិន បានសម្ពោធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីរំលឹកខួបលើកទី១០០ នៃការកកើតរបស់បក្សកុម្មុយនីស្តចិន។ សារមន្ទីរនេះជាកន្លែងតំាងពិព័រណ៍អចិន្ត្រៃយ៍ ដែលបានបង្ហាញពីស្នាដៃជាប្រវត្តិសាស្រ្ត ដើម្បីឧទ្ទិសដល់បុព្វបុរសបដិវត្តន៍ចិន ដែលបានតស៊ូ លះបង់ ព្យាយាមយ៉ាងស្វិតស្វាញ ក្នុងកិច្ចកសាងប្រទេសជាតិ។ ជាមួយគ្នានេះ សារមន្ទីរនេះក៏បង្ហាញសមិទ្ធផលនិងតួនាទីសំខាន់ៗរបស់បក្ស និងជាឃ្លំាងកណ្តាលនៃមរតកបដិវត្តន៍របស់ចិន។
ក្នុងឱកាសអញ្ជើញទស្សនាសារមន្ទីរនេះ សម្តេចរដ្ឋសភាធិបតី បានចារនៅលើសៀវភៅកំណត់ត្រារបស់សារមន្ទីរ ថា «តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានសេចក្តីស្ងើចសរសើរ និងមោទនភាពយ៉ាងខ្លាំងចំពោះស្នាដៃសារមន្ទីរនៃគណបក្សកុម្មុយនីស្តចិន ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពអស្ចារ្យគួរឱ្យស្ញប់ស្ញែង និងរចនាប័ទ្មដ៏ល្អឥតខ្ចោះពីអរិយធម៌ដ៏រុងរឿងរបស់មិត្តចិនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីអានុភាពនៃឯកភាពជាតិ និងឥទ្ធិពលដ៏រឹងមាំយូរអង្វែងនៃទ្រឹស្តី និងទស្សនវិជ្ជាក្នុងការកសាង និងអភិវឌ្ឍប្រទេសចិនទៀតផង»។
សម្តេច បានបន្តថា តាមរយៈសារមន្ទីរជាប្រវត្តិសាស្រ្តនេះ គេបានដឹងអំពីការពុះពារតស៊ូ លះបង់និងសមិទ្ធផលដ៏ធំធេងដែលគណបក្សកុម្មុយនីស្តចិនសម្រេចបានតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ក្លាយជាប្រទេសសង្គមនិយមទំនើបមួយ ប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងមានសុខដុមនីយកម្ម។
ចំណាររបស់សម្តេចប្រធានរដ្ឋសភា បានបន្តទៀតថា «សូមឱ្យចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បន្តឈានឆ្ពោះទៅមុខជានិច្ច នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជាតិទាំងសងខាង»។
សួមជម្រាបថា សម្តេច ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល៥ថ្ងៃ នៅចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកំាង និងក្រុងសៀងហៃ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ជាដូចជាពង្រឹងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានដូចជា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ