ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិចិន៩នាក់ បញ្ជូនមកធ្វើចត្តាឡីស័ក
តាកែវ ៖ បន្ទាប់ពីអាជ្ញាធរខេត្តកណ្ដាល បានបិទការស៊ីណូ និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនកោះធំ ដោយសារតែរកឃើញជនបរទេស ចំនួន៥នាក់បានឆ្លងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃ ទី០៩ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនជនជាតិចិនដែលព្យាយាមគេចចេញពីតំបន់ប្រជុំជនកោះធំចំនួន៩នាក់ ដែលកំពុងតែស្ពាយកាបូបដើរនៅលើផ្លូវលេខ ១២៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់នេះ គឺបន្ទាប់ពីមានការរាយការពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនមួយក្រុមមានស្ពាយកាបូបបានដើរ លើផ្លូវលេខ ១២៩ ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកអធិការស្រុកព្រៃកប្បាស បានថ្លែងបន្តថា ក្រោយការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត ដើម្បីឃាត់ខ្លួន និងបញ្ជូនជនជាតិចិនទាំង៩នាក់នោះ មកដាក់នៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យភូមិភាគតាកែវ ដែលស្ថិតនៅក្នុងក្រុងដូនកែវ៕
ដោយ ៖ វីរៈ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ