ព័ត៌មានជាតិ
ជាថ្មីម្ដងទៀត កម្ពុជា បណ្ដេញជនជាតិវៀតណាម២១នាក់ ចេញពីប្រទេស
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិវៀតណាមសរុបចំនួន២១នាក់ ក្នុងនោះស្រី២នាក់ ចេញពីប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី២៣ ខែកញ្ញា។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មូលហេតុដែលនាំឱ្យកម្ពុជា បណ្តេញជនជាតិវៀតណាមទាំង២១នាក់នេះចេញពីប្រទេស គឺព្រោះតែពួកគេបំពានប្រកាសស្តីពីការបណ្តេញចេញ លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ជនជាតិវៀតណាមទាំងនេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពង់ចាម កំពត និងស្វាយរៀង ឃាត់ខ្លួន ប្រគល់ឱ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ជាការកត់សម្គាល់ ជានិច្ចកាល កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់ ចេញពីប្រទេស ។តួយ៉ាង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ដែលពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ចេញពីប្រទេស តាមច្រកព្រំដែនអន្តរជាតិព្រែកចាក។

កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ កម្ពុជា ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ ដែលពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចេញពីប្រទេសតាមច្រកព្រំដែនអន្តរជាតិព្រែកចាក៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ