Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ រៀប​ចំសិក្ខាសាលា ដើម្បីស្វែងយល់ពីការអនុវត្តជាក់ស្តែង ក្នុងវិស័យក្រសួងអប់រំ

បានផុស

នៅ

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ​ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីស្វែងយល់ពីការអនុវត្តជាក់ស្តែង ក្នុងវិស័យក្រសួងអប់រំ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែង របស់ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពអប់រំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការធនធានមនុស្ស ការវាយតម្លៃអំពីតម្រូវការមន្ត្រីជំនាញវិជ្ជាជីវៈ ក្នុងវិស័យអប់រំ ការជ្រើសរើស និងគ្រប់គ្រង គ្រូបង្រៀន និងគ្រូបង្រៀនជាប់កិច្ចសន្យានៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា។ ដើម្បីឆ្លុះបញ្ចាំងជាមួយនឹងទស្សនាទានថ្មី នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃសេចក្តីព្រាងព្រះរាជក្រឹត្យនេះ គឺជាការរៀបចំការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារក្នុងទម្រង់ថ្មី ដែលនឹងជំនួសការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាបច្ចុប្បន្ន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់ក្នុងវិស័យអប់រំនាពេលអនាគត ព្រមទាំងឆ្លើយតបទៅនឹងវិធានការគន្លឹះនៃការកែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ លើសពីនេះទៀត កិច្ចការដែលកំពុងធ្វើក្នុងពេលនេះ គឺអនុវត្តតាមចក្ខុវិស័យ និងគំនិតផ្តួចផ្តើមផ្ទាល់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។

មានប្រសាសន៍បើកសិក្ខាសាលា លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ថា ប្រធានបទនៃសិក្ខាសាលាពិគ្រោះយោបល់នឹងផ្តោតលើការជ្រើសរើសនិង គ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្ត្រីឱ្យចំគោលដៅ ដែលមានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់ ដែលជាតម្រូវការរបស់ក្រសួង ស្ថាប័នជាក់ស្តែង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល។

លោកថា ដើម្បីទទួលបាននូវមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលស័ក្តិសមទាមទារឱ្យមាន ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធ រួមទាំងការធ្វើបច្ចុប្បន្នកម្ម ទិន្នន័យមន្ត្រី និងការវិភាគអំពីតម្រូវការមន្ត្រីជាក់ស្តែង ឬហៅថា ការរៀបចំផែនការក្នុងការជ្រើសរើសមន្ត្រីច្បាស់លាស់។ ជាពិសេស ការរៀបចំបែបបទនិងនីតិវិធី និងប្រតិទិននៃការជ្រើសរើស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ,ការរៀបចំយន្តការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ,យន្តការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ,សិទ្ធិ កាតព្វកិច្ច និងសីលធម៌វិជ្ជាជីវៈ, ការអភិវឌ្ឍសមត្ថភាព, បៀវត្ស និងអត្ថប្រយោជន៍, យន្តការគាំទ្រការអនុវត្ត និងការតាមដានពិនិត្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម