ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ អំពាវនាវម្ចាស់ផ្ទះសំណាក់ និងអាជីករលក់ម្ហូបអាហារ កុំដំឡើងថ្លៃអំឡុងពេលប្រឡងបាក់ឌុប
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងអាជីករលក់ម្ហូបអាហារទាំងអស់ សូមកុំដំឡើងថ្លៃនៅក្នុងអំឡុងពេលប្រឡងបាក់ឌុប ខណៈនៅសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលដល់ថ្ងៃប្រឡង។

លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥កញ្ញានេះថា «កន្លងមកតែងតែមានការសហការជាមួយអាជ្ញាធរដែនដី និងអាជីវករនានាក្នុងការជួយសម្រួលដល់ដំណើការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានជោគជ័យ។ ដូច្នេះហើយនៅឆ្នាំនេះ ក្រសួងក៏សង្ឃឹម និងជឿជាក់ថា នឹងមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់មិនថាអាជ្ញាធរដែនដីក៏ដូចជាអាជីវករនានា ដើម្បីសម្រួល និងជំរុញដល់ប្អូនៗចូលរួមប្រឡងនាពេលខាងមុខនេះអាចចូលរួមដោយសុវត្តិភាព និងផាសុខភាពផងដែរ»។
សូមរំលឹកថា ជារៀងរាល់ឆ្នាំមានខេត្តមួយចំនួនគាំទ្រផ្តល់កន្លែងស្នាក់នៅ កន្លែងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃដល់សិស្សជាបេក្ខជនប្រឡងទូទាំងខេត្ត ដែលចូលរួមប្រឡង។

លោកស្រីសូមអំពាវនាវដល់សាធារណជនក៏ដូចជាអាជីវករទាំងអស់មេត្តាចូលរួម និងសហការ និងគាំទ្រលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជា។ ព្រោះថា ពួកគាត់នឹងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងពេលអនាគត។ ដូចនេះសូមឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រពួកគាត់ក្នុងការចូលរួមប្រឡងនេះហើយ
ក៏ដូចជាអាជីវករទាំងអស់មេត្តាចូលរួមជាមួយពួកគាត់ដែរតាមរយៈកុំដំឡើងថ្លៃផ្ទះសំណាក់ ឬម្ហូបអាហារ។

លោកស្រី ឃួន វិច្ឆិកា បានបន្ថែមថា ការប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ និងទី៩តុលា ខាងមុខ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧ ០៤០នាក់ ស្រី ៧៤ ៨៨២នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨នាក់ ស្រី ២៣ ៧១៥នាក់ មាន ៧៣មណ្ឌល ត្រូវជា ១៦០៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២នាក់ ស្រី ៥១ ១៦៧នាក់ មាន ១៥៧មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។
លោកស្រីបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹងសម័យប្រឡងថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅឃើញថាមានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧ ៤១៣នាក់ ស្រី ៧៣ ២៧៩នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី ៤៨ ៤៩០នាក់ ចែកជា ២២៧មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ ចែកជា៥
៥៤៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣៨៦១បន្ទប់។

ក្នុងនោះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០នាក់ត្រូវជា៧២,៨៩ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤នាក់ស្រី៧២ ៣៤៤ នាក់ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់,និទ្ទេស Bចំនួន ៦៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។
លោកស្រីបានបញ្ជាក់ថា ប្រឡងបាក់ឌុបនៅឆ្នាំនេះយើងគ្រោងថវិកាប្រមាណ ២៥ពាន់លានរៀល ស្មើនឹងប្រមាណ៦,២៥លានដុល្លារ សម្រាប់ដំណើរការនៃការប្រឡងនេះទៅលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ