ព័ត៌មានជាតិ
កសិករជនជាតិភាគតិចបង្ហើបពូជមាន់មានតម្រូវការខ្ពស់ ហាងឆេងមួយគីឡូលក់បានពី ១៧ ០០០ រៀល ទៅ ២០ ០០០ រៀល
កសិករចិញ្ចឹមមាន់នៅភូមិពូព្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក មាស ឌី បានបង្ហើបប្រាប់ថា ក្នុងខេត្តមណ្ឌលគិរី ពូជមាន់ចែជាពូជមាន់ចិញ្ចឹមដែលមានហាងឆេងល្អ មានតម្រូវការខ្ពស់លើទីផ្សារជាងប្រភេទពូជមាន់គោកមាន់ ៣ សាសន៍ (ឬមាន់សាច់)។

ដោយបានផ្លាស់ប្ដូរការចិញ្ចឹមតាមបែបប្រពៃណី កសិកររូបនេះបានទទួលបច្ចេកទេសបន្ថែមពីការចិញ្ចឹមមាន់ពីគម្រោងរេដបូកកែវសីមា តាំងពីការជ្រើសរើសពូជ និងបច្ចេកទេសនៃការចិញ្ចឹមដែលធ្វើឲ្យមាន់មានសុខភាពល្អធន់ជំងឺ។
លោក មាស ឌី បានជ្រើសរើសការចិញ្ចឹមពូជមាន់ចែជាងពូជមាន់ ៣ សាសន៍ (មាន់សាច់) ដោយអះអាងថា ពូជមាន់ចែមានការពេញនិយមច្រើន ហើយរសជាតិត្រូវចិត្តអ្នកទទួលទាន។

លោក មាស ឌី បានបញ្ជាក់បន្ថែមថា ខណៈពូជមាន់ចែមានតម្រូវការខ្ពស់លើទីផ្សារ ប៉ុន្តែតម្លៃអាចប្រែប្រួលតាមហាងឆេងជាក់ស្ដែង ដោយមួយគីឡូក្រាមបច្ចុប្បន្នលក់បានពី ១៧ ០០០ រៀល ទៅ ២០ ០០០ រៀល៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ