ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព១១៧កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានត្រៀមកងកម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់ សម្ភារ និងទីទួលសុវត្ថិភាពសរុបចំនួន ១១៧កន្លែង ក្នុងនោះទួលសុវត្ថិភាពដែលមានរោងចាក់សាប និងបង្គន់អនាម័យ មានចំនួន ៦កន្លែង រួចជាស្រេច ដើម្បីឆ្លើយតបក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសត្វពាហនៈទាន់ពេលវេលា និងមានប្រសិទ្ធ ភាពខ្ពស់។

សម្រាប់ស្ថានភាពទឹកទន្លេមេគង្គក្រចេះ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបន្តហក់ឡើងដល់ ២១.៦៤ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃទី២៤ ខែកញ្ញា កម្ពស់ទឹកមាន ២១.៥៥ម៉ែត្រ ការហក់ឡើងនៃទឹកទន្លេនេះ ស្ថិតនៅក្រោមចំនុចប្រកាសអាសន្នឲ្យប្រុងប្រយ័ត្ននៅឡើយ ខណៈកម្រិតកម្ពស់ប្រុងប្រយ័ត្ន គឺ ២២.០០ម៉ែត្រ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្ដីពីផលប៉ះពាល់ជំនាន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បានបញ្ជាក់ឲ្យដឹងថា ក្នុងភូមិសាស្ត្រខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បណ្ដាលឲ្យទឹកហូរចូលគ្រប់ព្រែក ទាំង២៨ព្រែក និងបានធ្វើឲ្យប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន ៣៦ ស្មើនឹង ១៨៨ភូមិ ក្នុងក្រុង/ស្រុក ចំនួន៦ រួមមាន ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកអូគ្រៀងសែនជ័យ និងក្រុងក្រចេះ ។

ប៉ះពាល់វិស័យមួយចំនួន ដូចជា វិស័យសង្គមកិច្ច ប្រជាពលរដ្ឋប៉ះពាល់ សរុបចំនួន ១០.៥០៨គ្រួសារ ស្មើនឹង ៤០.៨៨៨នាក់ ស្រី ចំនួន ១៧.៨២៨នាក់។ ជម្លៀសប្រជាពលរដ្ឋចំនួន ៩៦គ្រួសារ ស្មើនឹង ៤២៨នាក់ ស្រី ២១៧នាក់ ។ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៣.០៥១ខ្នង សាលារៀន ចំនួន ៣២កន្លែង មណ្ឌលសុខភាព ចំនួន ២កន្លែង វត្តអារាម ចំនួន១៥កន្លែង អណ្តូងស្នប់ ១៩កន្លែង និងបង្គន់អនាម័យ ១៧៦ និងអគារដ្ឋបាលឃុំ ចំនួន ៥កន្លែង។

វិស័យកសិកម្ម ប៉ះពាល់លិចស្រូវសន្ទូង ពង្រោះ សរុបចំនួន ៧.៣៦៩ហ.ត ប៉ះពាល់លិចដំណាំចម្ការ ដំណាំរួមផ្សំ (ដំឡូងមី ពោត ល្ង) សរុបចំនួន ៦៦៦ហ.ត។ ជម្លៀសគោ ក្របី សរុបចំនួន ២.៨១០ក្បាល ទៅកាន់ទីទួលខ្ពស់ៗនៅក្បែរភូមិដ្ឋាន។
វិស័យហេដ្ឋារចនាសម្ព័ន្ធ លិចផ្លូវលំ សរុបប្រវែង ១៥៥.៣២៧ម៉ែត្រ ផ្លូវកៅស៊ូ ៤០០ម៉ែត្រ ផ្លូវបេតុង ៤៩៥ម៉ែត្រ ស្ពានឈើ ២១កន្លែង និងលូកាត់ផ្លូវ ៦៤កន្លែង។ គ្រោះមហន្តរាយដោយឧបទ្ទវហេតុ លិចទូក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ នៅស្រុកចិត្របុរី និងលង់ទឹកស្លាប់ម្នាក់នៅស្រុកព្រែកប្រសព្វ៕
អត្ថបទ៖ ប្រុញ វិធិន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង