ព័ត៌មានជាតិ
សំណាកចំណីអាហារ១២មុខ ត្រូវបានមន្ត្រីជំនាញពិនិត្យរកសារធាតុហាមឃាត់
កោះកុង ៖ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋអ្នកប្រើប្រាស់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ក្រុមមន្ត្រីក.ប.បខេត្តកោះកុង ចុះយកសំណាកចំណីអាហារចំនួន១២មុខមកត្រួតពិនិត្យរកសារធាតុហាមឃាត់ដែលកំពុងដាក់តាំងលក់នៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ អំឡុងរដូវបុណ្យភ្ជុំបិណ្ឌ។
បង្គាស្រស់ ត្រីផ្ទុង មឹក ត្រីកាម៉ុង ស្ពៃខៀវ ស្ពៃបូកគោ សាឡាត់ សណ្តែងបណ្តុះ និងខ្ញីហាន់ ត្រូវកំណត់ជាសំណាកមកធ្វើតេស្តរកសារធាតុហាមឃាត់ បូករួមទាំងសរសៃគុយទាវ នំបញ្ចុក បាញ់ហយ ផងដែរ។
បន្លែ អាហារសមុទ្រស្រស់ៗ អាហារកំប៉ុង និងទំនិញវេចខ្ចប់រក្សាទុកបានយូរមួយចំនួនទៀត ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង យកសំណាកមកធ្វើតេស្ត ដើម្បីរកសារធាតុហាមឃាត់ ឬហួសកាលកំណត់ប្រើប្រាស់ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក សាំង សេងឃី ប្រធានសាខាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង បានឱ្យដឹងថា សុខភាពសាធារណៈជារឿងសំខាន់ណាស់ដែលត្រូវបង្កើនការតាមដានពិនិត្យពីគុណភាពអោយបានច្បាស់លាស់ ចៀសវាងមានការលក់ដូរធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋដែលជាអតិថិជនយកទៅប្រើប្រាស់។
លោក សាំង សេងឃី គូសបញ្ជាក់ទៀតថា បើតាមលទ្ធផលតេស្ត ក្នុងចំណោម១១នៃមុខអាហារស្រស់ និងទំនិញដែលរក្សាទុកបានយូរ គឺរកមិនឃើញថាបន្ទុកនូវសារធាតុហាមឃាត់នោះទេដែលនេះសរបញ្ជាក់ឱ្យឃើញថា ក្រុមអាជីវករមានការយល់ដឹងច្រើនពីការមិនដាក់តាំងលក់ចំណីអាហារណាដែលគ្មានគុណភាព ឬហួសសុពលភាពប្រើប្រាស់នោះទេ។
ជាលើកទឹកចិត្ត ក្រុមមន្ត្រីជំនាញដដែល បន្តផ្សព្វផ្សាយអប់រំណែនាំបន្ថែមដល់អាវជីករទាំងអស់ ត្រូវចូលរួមទិញលក់ដូរទំនិញណាដែលមានគុណភាពល្អ មានស្លាកសញ្ញាសម្គាល់ និងមានសុពលភាពប្រើប្រាស់ ករណីសង្ស័យថា មានអាវជីករ ឬទីតាំងណាមួយលួចលាក់ផលិតផលក្លែងក្លាយមេត្តាសូមរាយការណ៍មកកាន់មន្ត្រីរបស់លោក ដើម្បីមានវិធានការពិនិត្យឱ្យបានទាន់ពេលវេលាបំផុត។
លោក ចាន់ សាន់ និងអ្នកស្រី ចាន់ ស្រីលក្ខណ៍ ជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ មើលឃើញថា វិធានការពិនិត្យគុណភាពចំណីអាហារនៅតាមផ្សារ និងកន្លែងលក់ដូរផ្សេងៗទៀតជាយន្តការល្អដើម្បីអាចដឹងពីកន្លែងណាលក់ដូរទំនិញមានគុណភាព ឬគ្មានគុណភាពដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលមិនដឹងអស់ប្រភេទទំនិញទាំងនោះ។
ក្រុមពលរដ្ឋដដែល ស្នើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងផលិតផល ឬចែកចាយទំនិញដែលងាយប្រឈមធ្វើឱ្យប៉ះពាល់ដល់សុខភាពក្នុងភូមិសាស្ត្រខេត្តកោះកុង មិនសំដៅតែនៅតាមបណ្តាផ្សារ តូបលក់ដូរបន្តិចបន្តួច និងហាងម៉ាតទំនើបៗនោះទេ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច