ព័ត៌មានជាតិ
បន្ទាន់ !! រដ្ឋបាលខេត្តសៀមរាប ទទូចបងប្អូនដែលមានជាប់ពាក់ព័ន្ធនឹងស្ត្រីផ្ទុកកូវីដ-១៩ យកសំណាកទៅធ្វើតេស្តជាបន្ទាន់
ស្ត្រីមួយរូបមានឈ្មោះ ហ៊ន់ ស៊ីនឿត អាយុ៣២ឆ្នាំ បានធ្វើតេស្តមានវិជ្ជមានកូវីដ១៩ លើកទី១ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ដែលមានទីលំនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅអគារជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សាមីខ្លួនបានបំភ្លឺថា ខ្លួនបានបម្រើការងារនៅសណ្ឋាគារ ជិន យិនថៃ ខេត្តព្រះសីហនុ ហើយបានធ្វើដំណើរចេញពីខេត្តព្រះសីហនុ មកភ្នំពេញ ហើយបានបន្តដំណើរជិះរថយន្តក្រុងបន្តដំណើរទៅខេត្តសៀមរាប។
បច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមការងារ និងតាមដានបុគ្គលសង្ស័យមានផ្ទុកកូវីដ១៩ នៅខេត្តសៀមរាប កំណត់មុខសញ្ញាជនដែលជាប់ពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្ត។
រដ្ឋបាលខេត្ត សូមទទូចបងប្អូនដែលមានជាប់ពាក់ព័ន្ធនឹងស្ត្រីខាងលើដោយផ្ទាល់ ឬប្រយោលសូមទំនាក់ទំនងមកក្រុមការងារប្រចាំការដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សា ដូនស្វា ឃុំសំរោងយា ស្រុកពួក ឬ តាមមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យខេត្តសៀមរាប ឬ ទំនាក់ទំនងមក១១៥។
កែសម្រួលដោយ ៖ នាគព័ន្ធ
ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល