Connect with us

ព័ត៌មានជាតិ

កុមារា អាយុ ៩ឆ្នាំម្នាក់ លង់​ទឹក​ស្លាប់​នៅ​ស្រុកឆ្លូង

បានផុស

នៅ

ក្រចេះ ៖ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ១៤និង៣០នាទី កុមារាម្នាក់ បានលង់ទឹកស្លាប់ នៅ​ចំណុច​ខាងក្រោយអនុវិទ្យាល័យ ព្រះអង្គម្ចាស់ក្សត្រីមុនីកេសរ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

សព​កុមារ៉ារងគ្រោះ មានឈ្មោះ ជុន វាសនា ភេទប្រុស អាយុ ៩ឆ្នាំ ជាសិស្ស មានទីលំនៅ នៅភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា តាមការបំភ្លឺរបស់កុមារា ឈ្មោះ នង ភារីត ភេទប្រុស អាយុ ១០ឆ្នាំ ជាសិស្ស រស់នៅភូមិ/ឃុំជាមួយគ្នា បានឲ្យដឹងថា វេលាម៉ោងប្រហែល ១៣និង៣០នាទី ថ្ងៃដដែល កុមារា រងគ្រោះខាងលើ បានមកបបួលគ្នាទៅលេងទឹក ដោយមានគ្នាបីនាក់ ទៅលេងទឹករនាមនៅក្រោយអនុវិទ្យាល័យ ព្រះអង្គម្ចាស់ក្សត្រីមុនីកេសរ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ពេលកំពុងហែលទឹកលេង  កុមារា រងគ្រោះ ឈ្មោះ ជុន វាសនា បានហែលទៅឆ្ងាយពីគ្នា ស្រាប់តែហែលធ្លាក់ទៅកន្លែងមានទឹកជ្រៅ ហើយក៏លង់ទឹកតែម្តង ។

ពេលនោះ កុមារា ឈ្មោះ នង ភារីត និងមិត្តភក្តិម្នាក់ទៀត បានស្រែកឲ្យគេជួយ និងហែលទៅជួយកុមារា រងគ្រោះ ប៉ុន្តែជាអកុសលបានស្លាប់បាត់ទៅហើយ ។ ពេលនោះ កុមារា នង ភារីត និងកុមារា រ័ត្ន បូរមី បាននាំគ្នាទាញកុមារា រងគ្រោះ មកលើគោក រួចរត់ទៅប្រាប់ម្តាយនៅផ្ទះថា កុមារា ជុន វាសនា បានលង់ទឹកស្លាប់បាត់ហើយ ។

ឮប្រភពដដែល បានបញ្ជាក់បន្ថែមថា ក្រោយ​ទទួលបានព័ត៌មានកម្លាំងជំនាញបច្ចេកទេសអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងប៉ុស្តិ៍រដ្ឋបាលឆ្លូង ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ។ ក្រោយពិនិត្យសាកសព និងប្រមូលពត៌មានជំវិញរឿងហេតុសាកសពកុមារ ជុន វាសនា ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន។ សាកសពត្រូវប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ប្រុញ វិធិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម